ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ អាមេរិកមានគ្រោង ជួលកងនាវា នៃគ្រាប់រ៉ុក្កែត Starship របស់ SpaceX ជាកម្លាំងប្រតិកម្មរហ័ស

អាមេរិក ៖ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ឯកសារ លេចធ្លាយពីមន្ទីរ បញ្ចកោណ អាមេរិករុករក ដោយប្រើកង នាវាយោធានៃគ្រាប់រ៉ុក្កែត SpaceX ជាកម្លាំងប្រតិកម្មរហ័ស អាចបញ្ឈប់ការវាយប្រហារ បែប Benghazi នាពេលអនាគត និងទ្វេដងដូចយន្តហោះដឹក ទំនិញដើម្បីចែកចាយការផ្គត់ផ្គង់ គ្រប់ទីកន្លែងលើពិភពលោក ក្នុងរយៈពេល ៦០ នាទី។

ឯកសារទទួលបានដោយ The Intercept ត្រូវបានព្រាង ដោយបញ្ជាការដឹកជញ្ជូន (USTRANSCOM) បានបង្កើតភាពជាដៃគូ ជាមួយក្រុមហ៊ុនគ្រប់គ្រង ដោយលោក Elon Musk ដើម្បីស៊ើបអង្កេតលទ្ធភាព បច្ចេកទេស នៃការប្រើប្រាស់រ៉ុក្កែតដ៏ធំ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ។ Starships យោធាទាំងនេះ នឹងដឹកទាំងទំនិញ និង មនុស្ស ហើយទៅដល់គ្រប់ទីកន្លែង លើពិភពលោកក្នុងរយៈ ពេលតិចជាងមួយម៉ោង ។

ឯកសារនេះក៏បង្ហាញ ពីការប្រើប្រាស់សក្តានុពលចំនួនបី សម្រាប់កងនាវា នេះជាវិធីសាស្ត្រ ដឹកជញ្ជូនជំនួសទៅកាន់ មហាសមុទ្រប៉ាស៊ីហ្វិក ការផ្តល់មូលដ្ឋានទ័ពអាកាស ដែលអាចដាក់ ពង្រាយបាន និង ជំនួយស្ថានទូត ។ គ្រាប់រ៉ុក្កែតកម្ពស់ ៥០ម៉ែត្រ របស់ក្រុមហ៊ុន SpaceX បានស្ថិតនៅលើ រ៉ាដា របស់រដ្ឋាភិបាល សហរដ្ឋអាមេរិកមួយរយៈមកហើយ កាលពីឆ្នាំមុន របាយការណ៍ មួយបានបង្ហាញថា កងទ័ពអាកាស កំពុងស្វែងរកជួល កងនាវាផ្ទាល់ខ្លួន ។

USTRANSCOM កំពុង ស្វែងរកគ្រាប់រ៉ុក្កែត ដែលស្មើនឹងយន្តហោះ ដឹកទំនិញ C-17 ត្រូវបានគេស្គាល់ថា Globemaster III ដែលអាចផ្ទុកទម្ងន់ បានដល់ទៅ ១៧0,900 ផោន និងយន្តហោះទម្លាក់គ្រាប់ បែកចំនួន ១០២នាក់ ៕ដោយ៖លីភីលីព

Most Popular

To Top