ព័ត៌មានអន្តរជាតិ

តួលេខស្រាវជ្រាវបង្ហាញថាពលរដ្ឋអាមេរិកតែ១១ ភាគរយប៉ុណ្ណោះដែលបន្ទោសលោក Putin បញ្ហាឡើងថ្លៃហ្គាស

បរទេស៖ យោងតាមការស្ទាបស្ទងមួយដែលមានឈ្មោះថា Rasmussen poll ដែលបានបង្ហាញកាលពីថ្ងៃអង្គារ ម្សិលមិញនេះបាន រកឃើញថាពលរដ្ឋអាមេរិកតែ១១ ភាគរយប៉ុណ្ណោះដែលបានស្តីបន្ទោសលោក ប្រធានាធិបតីរុស្សី
Vladimir Putin ចំពោះបញ្ហាកើនឡើងតម្លៃខ្លាំង ហ្គាសនៅក្នុងប្រទេសអាមេរិកខណៈដែលគួរឲ្ យបន្ទោសខ្លាំងនោះគឺជាប្រធានាធិបតីអាមេរិកលោក Joe Biden ជំនួសមកវិញនោះទេ។

Rasmussen poll បានធ្វើការស្ទាបស្ទង់នេះកាលពីសប្តាហ៍មុនិងបាបង្ហាញទៀតថា ពលរដ្ឋអាមេរិកជាងពាក់កណ្តាលឬប្រមាណជា៥២ភាគរយ នៃអ្នកឆ្លើយតបបានបន្ទោសខ្លាំងៗទៅលើភាព កំសោយនៃនយោបាយរបស់លោកប្រធានាធីបតី អាមេរិក Joe Biden ដែលជាកត្តាធ្វើឲ្យតម្លៃហ្គាសឡើងខ្លាំងមិនអាចទប់ទល់បាន។

ក្នុងនោះផងដែរគេក៏បានរកឃើញថា មានក្រុមពលរដ្ឋអាមេរិក២៩ភាគរយ ដែលបានស្តីបន្ទោសបញ្ហាហ្កាសឡើង ថ្លៃទៅលើក្រុមហ៊ុនឯកជន មួយចំនួនតែមិនមែនជាប្រធានាធិបតី ទាំងពីររូបនេះឡើយដែលក្រុមហ៊ុនទាំងនោះ គឺជាអ្នកឆ្លៀតឱកាស ក្នុងពេលដែលទីផ្សារកំពុងមានភាពចលាចល។

មូលហេតុមួយទៀតដែលអាចងាយស្រួលពន្យល់ពីព្រោះថា ហ្គាសនិងប្រេងរបស់រុស្សីនៅមុនពេលដែលអាមេរិក ធ្វើការហាមប្រាមចូលប្រទេស របស់ខ្លួននោះគឺជាអ្នកផ្កត់ផ្គង់តែ២ភាគរយ ប៉ុណ្ណោះនៃតម្រូវការសរុបហើយម្យ៉ាង ទៀតអាមេរិកគឺជាអ្នកនាំចេញ ធំបំផុតមួយរបស់ពិភពលោកដែរមិនគួរក្លាយជាអ្នករងគ្រោះឬអ្នកខ្វះខាត ថាមពលបែបនេះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top