ព័ត៌មានអន្តរជាតិ

លោកពូទីន នឹងធ្វើដំណើរ ទៅក្រៅប្រទេស ជាលើកដំបូង បន្ទាប់ពីរុស្ស៊ី វាយប្រហារ ទៅលើអ៊ុយក្រែន នៅខែកុម្ភៈ

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើទស្សនកិច្ច នៅប្រទេស តូកម៉េនីស្ថាន និង ប្រទេស តាហ្ស៊ីគីស្ថាន នៅសប្តាហ៍ក្រោយ ក្នុងអ្វីដែល នឹងក្លាយជាដំណើរ ទស្សនកិច្ចក្រៅប្រទេសលើកដំបូង របស់លោក ចាប់តាំងពីការចាប់ផ្តើម ប្រតិបត្តិការយោធា នៅអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅទីក្រុង Dushanbe លោក ពូទីន នឹងជួបពិភាក្សា ជាមួយប្រធានាធិបតី Tajik Emomali Rahmon ។ ប៉ុស្តិ៍ព័ត៌មាន Rossiya 1 បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ការចរចា និងអាហារពេលល្ងាច សម្រាប់ការងារត្រូវបានរៀបចំឡើង សម្រាប់មេដឹកនាំទាំងពីរ ផងដែរ ។

លោក ពូទីន និង លោក Rahmon បានជួបប្រជុំគ្នា រួចហើយកាលពីខែមុន នៅពេលដែលមេដឹកនាំ Tajik បានក្លាយជាប្រមុខរដ្ឋ បរទេសតែមួយគត់ ដែលបានចូលរួមក្នុងក្បួនដង្ហែទិវាជ័យជំនះនៅទីក្រុង មូស្គូកាលពីថ្ងៃទី 9 ឧសភា។

បន្ទាប់មកប្រធានាធិបតីរុស្ស៊ី នឹងធ្វើដំណើរទៅកាន់ប្រទេសអាស៊ី កណ្តាលមួយទៀត គឺប្រទេស តូកម៉េនីស្ថាន ជាកន្លែង ដែលកិច្ចប្រជុំកំពូល VI Caspian គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី 29 ខែមិថុនា ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top