ព័ត៌មានអន្តរជាតិ

លោកពូទីន ត្រូវមនុស្សនៅជុំវិញខ្លួន ចង់ដាក់ថ្នាំបំពុលឱ្យស្លាប់ ហើយរើសមេដឹកនាំថ្មី ជំនួសវិញ

ប្រធានាធិបតីរុស្សី​លោក ពូទីន ត្រូវបានអ្នកមានឥទ្ធិពល នៅជុំវិញលោកចង់ធ្វើឃាត និងជ្រើសរើសមេដឹកនាំថ្មី ជំនួសវិញ។

អ្នកនៅជុំវិញលោក ពូទីន ក្នុងវិមានក្រឹមឡាំង ចង់ធ្វើឃាតបុរសខ្លាំងរុស្សី ដោយដាក់ថ្នាំបំពុលឱ្យស្លាប់តែម្តង រួចនឹងជ្រើសរើសមេដឹកនាំថ្មី ជំនួសវិញ ។ មេចារកម្ម FSB លោក Oleksandr Bortnikov ស្ថិតក្នុងលេខរៀងទី១ ក្នុងការឡើងមកកាន់តំណែង ជាប្រធានាធិបតី ជំនួសលោកពូទីន។

ការសម្រេចចិត្តលើកទ័ព ទៅឈ្លានពានអ៊ុយក្រែន បានធ្វើឱ្យអ្នកជិតស្និទ្ធជាមួយមេដឹកនាំរុស្សី ជាពិសេសមហាសេដ្ឋីគ្រាក់ៗ មានប្រាក់វាល់លានដុល្លារ ត្រូវបានរឹបអូសទ្រព្យសម្បត្តិ និងដាក់ទណ្ឌកម្មខាតប្រាក់រាប់ពាន់លានដុល្លារផងដែរ ។ អ្នកនៅជុំវិញ លោកពូទីន ចង់ទម្លាក់លោកចេញពីតំណែង ឱ្យបានកាន់តែឆាប់ ដើម្បីស្តារទំនាក់ទំនង ផ្នែកសេដ្ឋកិច្ចជាមួយប្រទេស លោកខាងលិចឡើងវិញ ៕

Most Popular

To Top