កូឡុំបូ ៖ ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានបញ្ជាឱ្យមន្ត្រីនាំចូលប្រេងឥន្ធនៈជាបន្ទាន់ ដើម្បីបញ្ជៀសវិបត្ដិ ដែលកំពុងកើតមាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ផ្នែកប្រព័ន្ធផ្សព្វផ្សាយ របស់ប្រធានាធិបតីបានប្រកាសថា ទេសាភិបាល ធនាគារកណ្តាល បានយល់ព្រមបង់ប្រាក់ជំពាក់ ក្នុងការដំឡើងដល់ក្រុមហ៊ុន ប្រេងមួយចំនួន។

ស្រីលង្កា ជំពាក់ប្រាក់ប្រមាណ ៧០០លាន ដុល្លារ អាមេរិក នេះ បើ តាម លោក Kanchana Wijesekera រដ្ឋ មន្ត្រី ក្រសួង ថាមពល និង ថាមពល ដែល ជំពាក់ ប្រាក់ ដុល្លារ សម្រាប់កប៉ាល់ប្រេងមុនៗ។
លោក Rajapaksa បានផ្តល់ការណែនាំក្នុងកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុន ដែលបាននិង កំពុងនាំចូល និងផ្គត់ផ្គង់ប្រេងឥន្ធនៈ ទៅកាន់ប្រទេសស្រីលង្កា។ លោកប្រធានាធិបតី ក៏បានណែនាំដល់មន្ត្រីឱ្យបង្កើតផែនការ គ្រប់គ្រងការផ្គត់ផ្គង់ប្រេងឥន្ធនៈ នៅប៉ុន្មានខែខាងមុខនេះ។
អ្នកនាំពាក្យខុទ្ទកាល័យលោក Bandula Gunawardena បានឲ្យដឹងថា ប្រេងឥន្ធនៈនឹងត្រូវបានផ្គត់ផ្គង់ ដល់យានជំនិះ ដែលចូលរួមក្នុងសេវាកម្មសំខាន់ៗប៉ុណ្ណោះ ដែលមានប្រសិទ្ធភាពចាប់ពីពាក់កណ្តាលអធ្រាត្រ ថ្ងៃច័ន្ទរហូតដល់ថ្ងៃទី១០ ខែកក្កដា៕
ប្រែសម្រួល ឈូក បូរ៉ា
