អាមេរិក ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា សត្វត្រីឆ្លាមជាច្រើនក្បាល កំពុងលាក់ខ្លួន តាមឆ្នេរសមុទ្រ ភាគខាងជើងភាគខាងកើត ខណៈផែនទីតាមដានបង្ហាញសត្វមំសាសីទម្ងន់៥២៨ផោន នៅជិត Cape Cod និងហ្វូងសត្វហែល ជុំវិញកោះ Long ។
Shark taggers រាយការណ៍ពីត្រីឆ្លាមពណ៌សញីទម្ងន់ ៥២៨ ផោននៅឆ្នេរសមុទ្រ Cape Cod ខណៈបិសាចសមុទ្រ ដ៏គ្រោះថ្នាក់យក្សជាង ១៤ ក្បាលកំពុងលាក់ខ្លួន នៅក្នុងទឹកជុំវិញកោះ Long ។ ជាមួយនឹងការកើនឡើង នៃរកមើលឃើញ ក្រុមមន្ត្រីបារម្ភថា នឹងមានការកើនឡើង នៃការវាយប្រហារ ហើយមួយករណីបានកើតឡើង កាលពីចុងសប្តាហ៍ ។
ឆ្មាំជីវិតម្នាក់បានរង របួសកាលពីព្រឹកថ្ងៃអាទិត្យនៅឆ្នេរ Smith Point ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសរបស់លោក។ ត្រីឆ្លាមប្រហែល ១៤ ក្បាលហែលជុំវិញកោះ Long គិតត្រឹមរសៀលថ្ងៃច័ន្ទ ដែលជាហ្វូងត្រីដ៏ធំបំផុត គឺត្រីឆ្លាម Mako ទម្ងន់១២៥ផោន មានឈ្មោះថា ‘Princess.’ ។
កាន់តែឆ្ងាយទៅភាគខាងជើង នៅតំបន់ Cape Cod សត្វត្រីឆ្លាមមួយទៀត ត្រូវបានគេប្រទះឃើញ នៅចម្ងាយត្រឹមតែ ១៥០ ហ្វីតពីឆ្នេរ Race Point ដោយឧទ្ធម្ភាគចក្រហោះ ពីលើ ។ នៅចុងបញ្ចប់នៃរដូវផ្ការីក ត្រីឆ្លាមចាកចេញពីផ្ទះ រដូវរងារបស់ពួកគេនៅភាគខាងត្បូង សម្រាប់ទឹកក្តៅនៅភាគខាងជើង បង្កឲ្យមានការធ្វើចំណាកស្រុក ដ៏ធំមួយដែលតាំងទីលំនៅ តាមឆ្នេរសមុទ្រ ភាគខាងកើតមានចំនួនអ្នកទស្សនា ច្រើនរហូតដល់ចុងខែកញ្ញា ។
អ្នកវិទ្យាសាស្ត្របានព្រមាន អ្នកទេសចរ Cape Cod ថា កុំទៅនៅ ពេលហែលទឹកនៅឈូងសមុទ្រ ដោយសារតែតំបន់នេះអាច ឃើញការផ្លាស់ទីលំនៅរបស់ត្រីឆ្លាម យ៉ាងហោចណាស់ ១០០ ក្បាលនៅរដូវក្តៅនេះ ៕ ដោយ៖លី ភីលីព