ព័ត៌មានអន្តរជាតិ

អាវុធបរទេសមួយចំនួន ដែលផ្គត់ផ្គង់ ដោយលោកខាងលិច ដល់អ៊ុយក្រែន ទើរនៅត្រឹមផ្សារងងឹត

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu កាលពីថ្ងៃអង្គារ បានព្រមានថា សព្វាវុធមួយចំនួន ដែលលោកខាងលិចបញ្ជូន ទៅកាន់ប្រទេសអ៊ុយក្រែន បានបរាជ័យក្នុងការទៅដល់គោលដៅ ដែលបានគ្រោងទុក ហើយអាចនឹងបង្កជម្លោះបន្ថែមទៀត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំក្រសួង លោក Shoigu បាននិយាយថា “សមូហភាពលោកខាងលិច ក្នុងក្តីសង្ឃឹម នៃការអូសបន្លាយជម្លោះនៅអ៊ុយក្រែន គឺបន្តការផ្គត់ផ្គង់អាវុធទ្រង់ទ្រាយធំដល់របបទីក្រុងគៀវ”។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីរូបនេះ បានបង្ហើបថា «ទំនិញយោធាជាង ២៨ ០០០ តោន ត្រូវបានបញ្ជូនទៅប្រទេសនេះហើយ»។

ទោះជាយ៉ាងណាក៏ដោយ យោងតាមព័ត៌មាន របស់យោធារុស្ស៊ី “អាវុធបរទេសមួយចំនួនដែលផ្គត់ផ្គង់ ដោយលោកខាងលិចដល់អ៊ុយក្រែន កំពុងរីករាលដាលពាសពេញ តំបន់មជ្ឈិមបូព៌ា ហើយក៏បញ្ចប់នៅលើទីផ្សារ ងងឹតផងដែរ” ។ នេះបើតាមលោក Shoigu បាននិយាយ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top