ព័ត៌មានអន្តរជាតិ

Update ៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នឹងជួបសមភាគីរុស្ស៊ី ពិភាក្សាគ្នាទ្វេភាគី អំពីបញ្ហាសង្គ្រាមអ៊ុយក្រែន

បាលី ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានជួបសមភាគីរុស្ស៊ី លោក Sergei Lavrov នៅកោះបាលី កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីការលុកលុយ របស់ទីក្រុងម៉ូស្គូ មកលើអ៊ុយក្រែន នៅមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីG20 ដែលផ្តោតលើបញ្ហាសង្រ្គាម ។

អ្នកទាំង២ត្រូវបានគេថតរូប ហើយថាកំពុងរៀប ចំកិច្ចប្រជុំទ្វេភាគីមួយ នៅលើកោះរមណីយដ្ឋាន ឥណ្ឌូណេស៊ី ខណៈដែលប្រទេស ដែលមានសេដ្ឋកិច្ចកំពូល ក្នុងពិភពលោក ប្រមូលផ្តុំគ្នាដើម្បីពិភាក្សា អំពីបញ្ហាសកលលោក ដ៏បន្ទាន់បំផុតនៅថ្ងៃសុក្រ នេះដោយផ្តោតលើសង្គ្រាម អ៊ុយក្រែន ដែលជារបៀបវារៈសំខាន់បំផុតនោះ ។

គេបានដឹងថា ទោះបីជាមានការរិះគន់ក៏ដោយ ទីក្រុងប៉េកាំង បានរក្សាទំនាក់ទំនងមិត្តភាពជាមួយរុស្ស៊ី ខណៈដែលបណ្តាប្រទេស លោកខាងលិចបានព្យាយាមផ្តាច់ខ្លួនរដ្ឋាភិបាល របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ពីសណ្តាប់ធ្នាប់ហិរញ្ញវត្ថុ និងការទូតសកលជុំវិញការ វាយលុកយោធា លើប្រទេសជិតខាង ។

សេចក្តីថ្លែងការណ៍ របស់ក្រសួង ការបរទេសរុស្ស៊ី បានឲ្យដឹងថា លោក Lavrov បានជូនដំណឹងដល់លោក Wang “អំពីការអនុវត្តបេសកកម្មសំខាន់ នៃប្រតិបត្តិការយោធាពិសេស” នៅអ៊ុយក្រែន និងបានរំលឹកឡើងវិញ នូវវោហាសាស្ត្ររបស់ទីក្រុងម៉ូស្គូថា គោលបំណងរបស់ខ្លួនគឺដើម្បី “ធ្វើឱ្យប្រទេស” ខូចឈ្មោះ ។

“ភាគីទាំង២ បានគូសបញ្ជាក់អំពីលក្ខណៈមិនអាចទទួលយកបាន នៃទណ្ឌកម្មឯកតោភាគី ដែលបានអនុម័តដោយការគេចចេញ ពីអង្គការសហប្រជាជាតិ” ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានទៅដល់កោះបាលី កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយនឹងជួបពិភាក្សាទ្វេភាគី ជាមួយលោក Wang នៅថ្ងៃសៅរ៍ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top