ព័ត៌មានអន្តរជាតិ

តារាសម្ដែង Jerry Harris ត្រូវជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំពីបទបង្ហាញ រូបភាពមិនសមរម្យរបស់កុមារ

អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា រដ្ឋអាជ្ញាព្រះរាជអាជ្ញានៅសវនាការនៅទីក្រុង Chicago បានអំពាវនាវឲ្យមានឋានៈវែងឆ្ងាយ ដោយលើកហេតុផលថា ឋានៈរបស់លោក Harris ជាតារាល្បីបានធ្វើឲ្យលោក បញ្ចុះបញ្ចូល និងទាក់ទាញជនរងគ្រោះវ័យក្មេងរបស់លោកឲ្យចូលរួមក្នុងការប្រព្រឹត្តផ្លូវភេទ។

លោក Jerry Harris តារានៃទូរទស្សន៍ Netflix TV Cheer ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំនៅសហរដ្ឋអាមេរិកពីបទឧក្រិដ្ឋកម្មទាក់ទងនឹងរូបភាពមិនសមរម្យរបស់កុមារ និងការរួមភេទពីអនីតិជន។ តារាសម្តែងវ័យ ២២ ឆ្នាំរូបនេះ ធ្លាប់បានសារភាពថា មានកំហុសមួយករណីនៃការធ្វើដំណើរដោយមានចេតនាចូលរួមក្នុងការប្រព្រឹត្តផ្លូវភេទខុសច្បាប់ និងមួយករណីទទួលរូបភាពមិនសមរម្យ។

លោក Harris ត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំងសហព័ន្ធ ចាប់តាំងពីការចាប់ខ្លួនរបស់លោកកាលខែកញ្ញា ឆ្នាំ ២០២០។ កាលខែកុម្ភៈឆ្នាំនេះ លោកបានសារភាពទោសកំហុសចំពោះបទល្មើសចំនួន ២ ក្នុងចំណោម ៧ ករណីប្រឆាំងនឹងលោករួមទាំងការបញ្ចុះបញ្ចូលក្មេងអាយុ ១៧ ឆ្នាំឲ្យផ្ញើរូបថតអាសអាភាសឲ្យលោកដើម្បីប្រាក់ និងធ្វើដំណើរទៅរដ្ឋផ្លរីដាក្នុងគោលបំណងចូលរួមក្នុងការប្រព្រឹត្តផ្លូវភេទខុសច្បាប់ជាមួយនឹង ១៥ អាយុ។
យោងតាមដីកាចោទថា លោក Harris ត្រូវបានគេចោទប្រកាន់ថាបានស្នើសុំការរួមភេទពីអនីតិជនក្នុង លើកទឹកចិត្ត និងបញ្ចុះបញ្ចូលក្មេងប្រុសជំទង់ឲ្យផ្ញើរូបថត និងវីដេអូអាសអាភាសរបស់លោកមកលោកវិញ។ ក្រោយមក Harris បានសារភាពចំពោះភ្នាក់ងារ FBI ក្នុងការសុំឲ្យក្មេងប្រុសជំទង់ម្នាក់ផ្ញើរូបថតខ្លួនលោក និងស្នើសុំរូបភាពមិនសមរម្យនៅលើ Snapchat ពី ១០ ទៅ ១៥ នាក់ផ្សេងទៀតដែលលោកដឹងថា ជាអនីតិជន៕ដោយ៖លី ភីលីព

Most Popular

To Top