ព័ត៌មានអន្តរជាតិ

អរិភាពរបស់អង្គការ ណាតូ ចំពោះប្រទេសចិន គឺមិនសមហេតុផល

ម៉ិកស៊ីកូ ៖ ទស្សនាវដ្តី ព័ត៌មានអនឡាញ ប្រេស៊ីល Forum បានរាយការណ៍ថា ការប្រឌិត របស់អង្គការណាតូ អំពីអ្វី ដែលគេហៅថា “ការគំរាមកំហែង របស់ចិន” គឺគ្មានមូលដ្ឋាន និងមានការយល់ខុស ដោយសារវត្ថុបុរាណ នៃសម័យសង្រ្គាមត្រជាក់ បាននឹងកំពុងស្វែងរក “អ្នកបោកបញ្ឆោត ដើម្បីបង្ហាញពីភាព ពិតរបស់វា”។

របាយការណ៍ ដែលមានចំណង ជើងថា “ហេតុអ្វី បានជាជំហរ របស់អង្គការណាតូ ប្រឆាំងនឹងចិន គឺមិនសមហេតុផល” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ប្រទេសចិន ចាត់ទុកការអភិវឌ្ឍន៍ ជាគន្លឹះក្នុងការដោះស្រាយបញ្ហា ជាច្រើនលើសលប់ របស់ពិភពលោក ហេតុដូច្នេះហើយ ប្រទេសនេះបានជំរុញ ការកសាងរួមគ្នានៃខ្សែក្រវាត់ និងផ្លូវ ហើយបានស្នើគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល ដើម្បីពង្រីកការយល់ស្រប លើពិភពលោកក្នុងការកសាង ពិភពលោកដ៏ល្អប្រសើរ សម្រាប់ទាំងអស់គ្នា។

របាយការណ៍បានឲ្យដឹងថា “ចាប់តាំងពីការបង្កើតសាធារណរដ្ឋ ប្រជាមានិតចិនមក ប្រទេសនេះមិន ដែលចាប់ផ្តើមសង្រ្គាម មិនដែលកាន់កាប់ទឹកដីបរទេសមួយអ៊ីញ មិនដែលចូលរួមក្នុងសង្គ្រាមប្រូកស៊ី និងមិនដែលចូលរួមក្នុង ឬរៀបចំប្លុកយោធា ណាមួយឡើយ”។

តាមពិតវាមិនមែនជាប្រទេសចិននោះទេ ប៉ុន្តែអង្គការណាតូ ដែលសហគមន៍ អន្តរជាតិ ត្រូវប្រយ័ត្នប្រយែង។ ប្រភពបានឲ្យដឹងទៀតថា “ពីអាហ្វហ្គានីស្ថាន ទៅអ៊ីរ៉ាក់ ពីលីប៊ី ទៅស៊ីរី ដំណើរផ្សងព្រេងយោធារបស់ប្លុកនេះបានឆក់យកជីវិតរាប់មិនអស់ និងមនុស្សរាប់លាននាក់បានផ្លាស់ទីលំនៅ”៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top