ព័ត៌មានអន្តរជាតិ

ប្រធានទីភ្នាក់ងារ បរិស្ថានព្រមាន ពីការខូចខាត ជីវចម្រុះមិនអាច ត្រឡប់វិញបាន និងសម្លាប់មនុស្ស ជាយថាហេតុ

អង់គ្លេស ៖ ការសិក្សាថ្មីមួយរបស់ទីភ្នាក់ងារ បរិស្ថានបានចេញផ្សាយ នៅថ្ងៃនេះបង្ហាញថា ៤១ភាគរយនៃប្រភេទរុក្ខជាតិ និងសត្វដើមរបស់ចក្រភពអង់គ្លេស បានថយចុះ គួរឲ្យកត់សម្គាល់ ចាប់តាំងពីឆ្នាំ ១៩៧០ដោយ ១៥ភាគរយមានហានិភ័យធ្ងន់ធ្ងរ នៃការផុតពូជជាក់ជាមិនខាន ។

ទីភ្នាក់ងារបរិស្ថាន នឹងព្រមាននៅថ្ងៃនេះថា មនុស្សជាតិ កាន់តែខិតជិតទៅនឹងការខូចខាតជីវចម្រុះ ដែលមិនអាចត្រឡប់វិញ និងអាចសម្លាប់មនុស្សជាតិ មិនត្រឹមតែរុក្ខជាតិ និងសត្វប៉ុណ្ណោះទេ ។ សុន្ទរកថា ដើម្បីសម្គាល់របាយការណ៍ថ្មី មួយស្តីពីវិសាលភាព នៃការបាត់បង់ជីវចម្រុះទូទាំងប្រទេស លោក Sir James Bevan នាយកប្រតិបត្តិ របស់ EA នឹងគូសបញ្ជាក់ពីទំនាក់ទំនង រវាងបរិស្ថានធម្មជាតិ រីកចម្រើន និងទឹកស្អាត ដីមានគុណភាពល្អ និងស្តុកកាបូនត្រូវការ សម្រាប់មនុស្សដើម្បីរស់ ។

លោកមានបានសុន្ទរកថា ទៅកាន់ Green Alliance Think Tank នៅទីក្រុងឡុងដ៍ថា វិបត្តិជីវចម្រុះគឺជាវិបត្តិដ៏ធំបំផុត ព្រោះវាមិនត្រឹមតែ សម្លាប់រុក្ខជាតិ និងសត្វប៉ុណ្ណោះទេ វាក៏អាចសម្លាប់មនុស្សជាតិយើងផងដែរ ។ នោះដោយសារតែធម្មជាតិ មិនអាចបំបែកបាន និងអាស្រ័យគ្នាទៅវិញទៅមក ធម្មជាតិផ្តល់ឲ្យយើងនូវវត្ថុជាច្រើន ដែលយើងពឹងផ្អែកលើ ដូចជាទឹកស្អាត ខ្យល់ស្អាត និងអាហារ ៕ដោយ៖លី ភីលីព

Most Popular

To Top