អាមេរិក ៖ អ្នកស្រាវជ្រាវនិយាយថា មានរបស់តិចតួចណាស់ នៅក្នុងសកលលោកត្រូវគេដឹងថា បញ្ចេញសញ្ញា តាមកាលកំណត់ យ៉ាងតឹងរ៉ឹងទាំងនេះ ខណៈតារាវិទូ បានរកឃើញសញ្ញា វិទ្យុចង្វាក់បេះដូងដ៏ចម្លែក និងជាប់លាប់ ដែលចេញមកពីកាឡាក់ស៊ីឆ្ងាយ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។
វាត្រូវបានចាត់ថ្នាក់ថា ជាការផ្ទុះវិទ្យុលឿន (FRB) ប៉ុន្តែជាកន្លែងសញ្ញាបែបនេះជាធម្មតាបញ្ចេញយ៉ាងខ្លាំង នៃរលកវិទ្យុ នៃប្រភពដើមមិនស្គាល់ ហើយជាធម្មតាមានរយៈពេល ២ឬ៣មីលីវិនាទីច្រើនបំផុត ចំណែកមួយនេះគឺខុសគ្នា រីឯសញ្ញាថ្មីលេចចេញ ជាលំនាំស្រដៀង នឹងបេះដូងលោត ដំណើរការរហូតដល់៣វិនាទី ប្រហែល ១,០០០ដងយូរជាង FRB ជាមធ្យម ។
ដំណឹងនៃការរកឃើញនេះបានផុសឡើងក្នុង សប្តាហ៍តែមួយដែលរូបភាព មិនគួរឲ្យជឿ នៃផ្កាយបានស្លាប់ និងរបាំលោហធាតុ ត្រូវបានបង្ហាញនៅក្នុងឈុត ដ៏អស្ចារ្យនៃរូបថតរបស់អង្គការអវកាសណាស “NASA” ។ ក្រុមការងារបានរកឃើញរលកវិទ្យុ ដែលផ្ទុះឡើងវិញរៀងរាល់ ០.២ វិនាទីក្នុងលំហនេះ តាមលំនាំតាមកាលកំណត់ ច្បាស់លាស់ ។
លោក Daniele Michilli អ្នកជំនាញផ្នែក Postdoc នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT) Kavli Institute for Astrophysics and Space Research បានពន្យល់ថា យើងដឹងនៅក្នុងកាឡាក់ស៊ី ផ្ទាល់របស់យើង គឺរលកវិទ្យុ និងមេដែកដែលបង្វិល និងបង្កើតការបំភាយពន្លឺ ស្រដៀងនឹងបង្គោល ភ្លើងហ្វារ៕ ដោយ៖លី ភីលីព