ព័ត៌មានអន្តរជាតិ

បុរសម្នាក់បានស្លាប់ បន្ទាប់ផឹកស្រា Jaegermeister អស់ដបក្នុងត្រឹម២នាទីឈ្នះការភ្នាល់តម្លៃ ១០ ផោននៅហាងស្រាអាហ្វ្រិកខាងត្បូង

អាហ្វ្រិកខាងត្បូង ៖ នេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា បុរសម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីលោក បានផឹកស្រាម៉ាក់ Jaegermeister របស់ អាល្លឺម៉ង់ អស់មួយដបក្នុងរយៈពេលត្រឹម ២នាទី សម្រាប់ភ្នាល់ទឹកប្រាក់ ១០ផោន នៃការប្រកួតប្រជែងហាងស្រា នៅអាហ្វ្រិកខាងត្បូង ។

អ្នកស្រុកមិនបញ្ចេញ ឈ្មោះបានផឹកស្រាអស់ស្មារតី៣៥ភាគរយ មុនពេលដួល ។ លោកបានទៅហាង នៅភូមិ Mashamba ក្នុង Limpopo ហើយបានចូលរួមក្នុងការប្រកួត ប្រជែងដើម្បីមើលថា តើអ្នកណាអាចផឹកដបបានលឿនបំផុត ចំណែកប្រាក់រង្វាន់ ដែលទទួលបាន១០ផោន។
ក្រោយដួលលើដីបុរសអាយុចន្លោះ ពី២៥ឆ្នាំទៅ៣០ឆ្នាំ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗថា ស្លាប់តែម្តង ។ ពេលនេះការស៊ើបអង្កេត ត្រូវបានបើកចំហលើការស្លាប់របស់លោក ចំពោះវីដេអូដែលបានចែករម្លែក តាមអ៊ីនធើណេតបង្ហាញឲ្យ ឃើញមនុស្សអបអរសាទរ និងទះដៃ ខណៈលោកបានលេបថ្នាំ រំលាយអាហាររបស់អាល្លឺម៉ង់ ។

ក្រោយពីនិយាយចប់គេឃើញ លោកដើរទៅខាងម្ខាងទៀត ត្រូវមិត្តភ័ក្ដិលើកឡើង ។ អ្នកនាំពាក្យប៉ូលីស Limpopo លោក Brig Motlafela Mojapelo បាននិយាយថា ប៉ូលីសនៅ Waterval នៅ ខាងក្រៅ Louis Trichardt បានបើកករណី នៃការសាកសួរ បន្ទាប់ពីឧប្បត្តិហេតុ នៃការប្រើប្រាស់គ្រឿង ស្រវឹងជាក់ស្តែង បានកើតឡើង នៅហាងស្រា ក្នុងស្រុកមួយនៅភូមិ Mashumba ជាកន្លែងដែលអ្នកឧបត្ថម្ភបានចោទប្រកាន់ថា បានចូលរួមក្នុងអ្វី ដែលពួកគេហៅថា ការប្រកួតផឹក ៕

Most Popular

To Top