ព័ត៌មានអន្តរជាតិ

លោក Elon Musk ស្នើឲ្យពន្យារពេល ការចាប់ផ្តើមការ ជំនុំជម្រះ របស់តុលាការ Twitter ដល់ឆ្នាំក្រោយ

សាន់ហ្វ្រាន់ស៊ីស្កូ ៖ ប្រធានក្រុមហ៊ុន Tesla លោក Elon Musk បានស្នើឲ្យតុលាការក្រុង Delaware កាលពីម្សិលមិញបដិសេធការដេញថ្លៃដោយ Twitter ដើម្បីដាក់ពាក្យ បណ្តឹង រួមបញ្ចូលគ្នា នូវទឹកប្រាក់ ៤៤ ពាន់លានដុល្លារ អាមេរិក របស់ពួកគេនៅលើការជំនុំជម្រះ នាខែកញ្ញាជំនួសវិញ ដោយស្នើសុំលើកពេល រហូតដល់ឆ្នាំក្រោយ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីសម៉ាឡេស៊ី ។

សម្រាប់ឯកសារតុលាការ ដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក មេធាវីរបស់លោក Musk បានចោទប្រកាន់ក្រុមប្រឹក្សាភិបាល របស់ Twitter ថា ចង់ពន្លឿនករណីនេះ ។ Twitter កាលពីថ្ងៃអង្គារ បានប្តឹងលោក Musk ចំពោះការរំលោភ លើកិច្ចសន្យា ដែលលោកបានចុះហត្ថលេខា ដើម្បីទិញក្រុមហ៊ុនបច្ចេកវិទ្យា ដោយហៅយុទ្ធសាស្រ្ត ចាកចេញរបស់លោកថា ជា “គំរូ នៃការលាក់ពុត” ។

បណ្តឹងបានប្តឹងនៅរដ្ឋ Delaware របស់សហរដ្ឋអាមេរិក ជំរុញឲ្យតុលាការបញ្ជាឲ្យមហាសេដ្ឋី បំពេញកិច្ចព្រមព្រៀង របស់លោកដើម្បីទិញ Twitter ដោយលើកហេតុផលថា គ្មានការពិន័យផ្នែកហិរញ្ញវត្ថុ អាចជួសជុលការខូចខាត ដែលលោកបានបង្កឡើងនោះឡើយ ។ ប្រព័ន្ធផ្សព្វផ្សាយ សង្គមយក្ស ចង់រៀបចំការកាត់ក្តីនៅខែកញ្ញា ដើម្បីកុំឲ្យអូសបន្លាយរយៈពេល នៃភាពមិនច្បាស់លាស់ ដែលកំពុងគំរាមកំហែង ដល់ក្រុមហ៊ុន ។

ប៉ុន្តែលោក Musk បានស្នើថា ការកាត់ក្តីមិនចាប់ផ្តើមមុនថ្ងៃទី ១៣ ខែកុម្ភៈ ដោយលើកឡើង ពីភាពស្មុគស្មាញដែលពាក់ព័ន្ធ ។ មេធាវីរបស់លោក Musk មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើ សុំការអត្ថាធិប្បាយទេ ចំណែកមហាសេដ្ឋីរូបនេះ បានយល់ព្រមទិញ Twitter នៅចុងខែមេសា ។
ប៉ុន្តែបន្ទាប់ពីការគម្រាមកំហែង ជាច្រើនសប្តាហ៍ លោក Musk កាលពីសប្តាហ៍មុនបានព្យាយាម ទាញចំណុចសំខាន់ លើកិច្ចព្រមព្រៀងនេះ ដោយចោទប្រកាន់ Twitter ពីសេចក្តីថ្លែងការណ៍ “បំភាន់” អំពីចំនួនគណនីក្លែងក្លាយ ។

នោះកំណត់ដំណាក់ កាលសម្រាប់ការប្រយុទ្ធគ្នានៅតុលាការ ដ៏យូរជាមួយ Twitter បានការពារការត្រួតពិនិត្យ គណនីក្លែងក្លាយរបស់ខ្លួន និងបានប្តេជ្ញាបង្ខំលោក Musk ឲ្យបញ្ចប់កិច្ចព្រមព្រៀង មានថ្លៃបំបែក ១ ពាន់លានដុល្លារ ។ បណ្តាញសង្គមនិយាយថាចំនួនគណនីក្លែងក្លាយមានតិចជាង ៥ភាគរយ ជាតួលេខត្រូវបានជំទាស់ ដោយលោក Musk ដែលនិយាយថា លោកជឿថាភាគរយមានច្រើនជាង ៕ ដោយ៖លី ភីលព

Most Popular

To Top