ព័ត៌មានអន្តរជាតិ

តារារ៉េបអាមេរិក Kodak Black ត្រូវចាប់ខ្លួនពីបទចោទប្រកាន់គ្រឿងញៀន នៅពេលឈប់ធ្វើចរាចរណ៍ នៅរដ្ឋ Florida

រដ្ឋ Florida ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា តារាចម្រៀងរ៉េបវ័យ ២៥ ឆ្នាំដែលមានឈ្មោះពិត លោក Bill K Kapri ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទកាន់កាប់សារធាតុដោយគ្មានវេជ្ជបញ្ជា និងជួញដូរថ្នាំ Oxycodone ។

ប៉ូលីសផ្លូវរដ្ឋ Florida បាននិយាយថា មន្រ្តីបានទាញលោកមកលើ Fort Lauderdale ដោយសារតែលោកកំពុងបើកបររថយន្ត SUV ពណ៌ស្វាយ Dodge Durango ជាមួយនឹងបង្អួចដែលមានពណ៌ស្រអាប់ មើលទៅងងឹតជាងការកំណត់ផ្លូវច្បាប់។ យោងតាមមន្ត្រីបានឲ្យដឹងថា ការត្រួតពិនិត្យមួយបង្ហាញពីការចុះបញ្ជីយានយន្ត និងប័ណ្ណបើកបររបស់តារាចម្រៀងរ៉េបត្រូវបានផុតកំណត់។

មន្រ្តីបាននិយាយថា ពួកគេអាចធុំក្លិនកញ្ឆាចេញពីរថយន្តបាន។ ក្នុងអំឡុងពេលឆែកឆេរ ពួកគេបានរកឃើញលុយជិត ៧៥,០០០ ដុល្លារ (៦៣,០០០ ផោន) និងថង់ថ្លាតូចមួយមានគ្រាប់ថ្នាំពណ៌សចំនួន ៣១ គ្រាប់ក្រោយមកត្រូវបានគេស្គាល់ថា ជាថ្នាំ Oxycodone ។

នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺថា Oxycodone គឺជាថ្នាំអាភៀនតាមវេជ្ជបញ្ជាព្យាបាលការឈឺចាប់ ប៉ុន្តែអាចក្លាយជាការញៀនខ្លាំង ។ មេធាវីរបស់ Black គឺលោក Bradford Cohen បាននិយាយថា លោកបានចរចារសុំនៅក្រៅឃុំចំនួន ៧៥,000 ដុល្លារ ហើយតារារ៉េបកើតនៅរដ្ឋផ្លរីដាមានអ្នកតាមដានច្រើនជាង ១២ លាននាក់នៅលើ Instagram នឹងត្រូវដោះលែងពីពន្ធនាគារនៅពេលក្រោយ។

លោក Cohen បាននិយាយនៅលើ Twitter ថា វាតែងតែមានការពិត និងកាលៈទេសៈបន្ថែម ដែលបង្កឲ្យមានការការពារ ជាពិសេសក្នុងករណីនេះ ។ លោកបានបន្ថែមថា យើងនឹងទទួលបានចំណងដៃគាត់នៅថ្ងៃនេះ ហើយឈានទៅមុខជាមួយនឹងការដោះស្រាយបញ្ហានេះឲ្យបានឆាប់រហ័ស៕

ដោយ៖លី ភីលីព

Most Popular

To Top