បរទេស ៖ ប្រធានក្រុមប្រឹក្សា របស់សហភាពអឺរ៉ុប លោក Charles Michel បានប្រកាសកា លពីថ្ងៃចន្ទថា
សហភាព អឺរ៉ុប បានព្រមព្រៀង រួចរាល់ហើយក្នុងការបន្ថែម ជំនួយជាយោធា ប្រមាណជា៥០០លានដុល្លារទៀត ទៅឲ្យអ៊ុយក្រែន។

កញ្ចប់ជំនួយលើកទី៥នេះ ត្រូវបានគេមើលឃើញថា បានធ្វើឲ្យជំនួយជាយោធា ពីសហភាពអឺរ៉ុប ទៅឲ្យអ៊ុយក្រែន នឹងមានការកើនឡើង
សរុបទៅដល់ ២៥០០០លានដុល្លារហើយ ។
ជាការឆ្លើយតបក្រសួងការពារជាតិ របស់ប្រទេសអ៊ុយក្រែន បានសំដែងការស្វាគមន៍យ៉ាងងខ្លាំង ចំពោះការប្រកាសនេះ ហើយបានពណ៍ថា
វាថាគឺជាជំហានដ៏សំខាន់ ក្នុងការពង្រឹងសន្តិសុខ នៅទូទាំងប្លុកអឺរ៉ុបទាំងមូល ។
ក្នុងពេលជាមួយគ្នានេះរុស្សី នៅតែបានបន្តធ្វើការព្រមាន ទៅលើអឺរ៉ុបអាមេរិកអង់គ្លេស និងសម្ព័ន្ធមិត្តម្តង ហើយម្តងទៀតថា ការផ្គត់ផ្គង់
អាវុធទៅឲ្យអ៊ុយក្រែន គឺបានត្រឹមតែនឹងធ្វើឲ្យសង្គ្រាម នៅអ៊ុយក្រែន នឹងអូសបន្លាយកាន់តែយូរទៀត ប៉ុណ្ណោះ ៕
ប្រែសម្រួល៖ស៊ុនលី
