អង់គ្លេស ៖ យោងតាមការសិក្សាថ្មីមួយ បានឲ្យដឹងថា របួសដែលបណ្តាលមកពីពស់ចឹក កំពុងក្លាយជារឿងទូទៅ សម្រាប់ប្រជាជន ចក្រភពអង់គ្លេស ទៅហើយ បន្ទាប់បុរសម្នាក់ ត្រូវពស់វែកចឹក ហើយស្លាប់ ដោយសារគាំងបេះដូង ទោះបីត្រូវបានចាក់ថ្នាំប្រឆាំង ពិសចំនួន ១០ ដបក៏ដោយ ។
វេជ្ជបណ្ឌិតបាននិយាយ លើរបាយការណ៍មួយថា ក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយនេះ ពួកគេបានឃើញ និងព្យាបាល ជនរងគ្រោះចំនួន ៣00 នាក់ ក្នុងនោះមានក្មេងជំទង់ ឬកុមារចំនួន ៧២ នាក់។ ភាគច្រើនបានជាសះស្បើយទាំងស្រុង ប៉ុន្តែអ្នកខ្លះត្រូវទទួលការ ព្យាបាលយ៉ាងយកចិត្តទុកដាក់ អ្នកជំងឺម្នាក់ត្រូវកាត់ម្រាមដៃមួយផ្នែក ហើយបុរសម្នាក់ទៀត បានស្លាប់ដោយសារខាំ ។
របាយការណ៍បានបន្តថា បុរសបានស្លាប់ គឺជាអ្នកអភិរក្សសត្វល្មូន ហើយត្រូវបានពស់វែកខាំ ដែលជាពស់ពិសវែង ជាងគេលើពិភពលោក។ តាមសាក្សីបានឲ្យដឹងថា បន្ទាប់ពីត្រូវគេខាំ បុរសនោះបានដួលសន្លប់ដូចជាស្រវឹងស្រា រួចក៏ដួល ។
លោកបានស្លាប់ ដោយសារគាំងបេះដូង បើទោះបីជាត្រូវបានផ្តល់ថ្នាំប្រឆាំង មេរោគចំនួន ១០ ដបដោយសេវាសង្គ្រោះបន្ទាន់ក៏ដោយ។ យោងតាមវេជ្ជបណ្ឌិត លើទិនានុប្បវត្តិ Clinical Toxicology ថា វាអាចទៅរួច ដែលលោកមានប្រតិកម្ម ទៅនឹងថ្នាំប្រឆាំងនឹងមេរោគ៕ដោយ៖លី ភីលីព