ព័ត៌មានអន្តរជាតិ

មេចារកម្មអង់គ្លេសថា អ៊ុយក្រែន អាចនឹងមានឱកាស វាយបកទៅលើរុស្សីវិញ ដោយសារមូលហេតុនេះ!

ប្រធានចារកម្មបរទេស របស់អង់គ្លេសបានថ្លែងថា រុស្ស៊ីនឹងតស៊ូ ដើម្បីរក្សាក្រុមយោធារបស់ខ្លួន ហើយអ៊ុយក្រែន អាចនឹងវាយបកមកវិញ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៍មាន BBC នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២២។

លោក Richard Moore មេ MI6 ដែលជាក្រុមចារកម្មកំពូល របស់អង់គ្លេស បានបញ្ជាក់ថា ប្រទេសរុស្ស៊ីបានទទួលបរាជ័យ នៅក្នុងគោលដៅ ឈ្លានពានដំបូងរបស់ខ្លួន។ គោលដៅសំខាន់ ដែលក្រុងមូស្គូ ដាក់ចេញរូមមាន ការដកតំណែងប្រធានាធិបតីអ៊ុយក្រែន ការលើកទ័ពវាយដណ្តើមយកទីក្រុង គៀវ និងការធ្វើឱ្យប្រទេសលោកខាងលិច ខ្វែងគំនិតគ្នាជាដើម សុទ្ធសឹងតែទទួលរងបរាជ័យទាំងអស់។ មេចារកម្មអង់គ្លេសរូបនេះ និយាយនៅក្នុងវេទិកាសន្តិសុខ Aspen ក្នុងការបង្ហាញខ្លួន ជាសាធារណៈដ៏កម្រមួយ។

លោក​បាន​ហៅ​ការ​ឈ្លាន​ពាន​នេះ​ថា​ ជា​ទង្វើដ៏​សាហាវ​បំផុត ​នៃ​ការ​ឈ្លានពាននៅ​តំបន់អឺរ៉ុប​ ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២។ លោក Moore បានប្រាប់សន្និសីទនៅទីក្រុង Colorado ថា “ការវាយតម្លៃរបស់យើងគឺថា រុស្សីនឹងថមថយកម្លាំង នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយ​វា​នឹង​ផ្តល់​ឱកាស ​ដល់​អ៊ុយក្រែន​ក្នុង​ការ​វាយ​បក​វិញ”៕ Source: Sabay

Most Popular

To Top