វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ថា សេតវិមានបានឲ្យដឹង កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក នឹងផ្តល់ប្រាក់ បន្ថែមប្រហែល២៧០លានដុល្លារ ដល់អ៊ុយក្រែន ដើម្បីជួយក្នុងការការពារខ្លួនប្រឆាំង នឹងការឈ្លានពាន របស់រុស្ស៊ី រួមទាំង១០០លានដុល្លារសម្រាប់ យន្តហោះគ្មានមនុស្សបើក ។
កញ្ចប់ដែលត្រូវបានអនុញ្ញាត ដោយប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងអនុញ្ញាតឱ្យទីក្រុង គៀវ ទទួលបានយានគ្មានមនុស្សបើករបស់ AEVEX Aerospace LLC របស់ AEVEX Aerospace LLC ចំនួន៥៨០គ្រឿង នេះបើតាមអ្នកនាំពាក្យសេតវិមាន លោក John Kirby បានប្រាប់ដល់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទខ្លីមួយថាយ៉ាងដូច្នេះ ។
គួរបញ្ជាក់ថា កញ្ចប់ថវិកានេះរួមបញ្ចូលប្រាក់ឧបត្ថម្ភផ្សេងទៀត ដែលមានទឹកប្រាក់ប្រហែល ១៧៥លានដុល្លារសម្រាប់ ជំនួយការពារជាតិផ្សេងទៀត ។
ការផ្តល់មូលនិធិបន្ថែម របស់សហរដ្ឋអាមេរិកកើតឡើង នៅគ្រាដែលអ៊ុយក្រែន ព្យាយាមទប់ទល់នឹងក្រុងម៉ូស្គូ ខណៈដែលជម្លោះដ៏អាក្រក់ បំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ ហើយជម្លោះនេះបានបន្ត ដល់ខែទី៥របស់ខ្លួនហើយ ។
លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន ក្នុងសប្តាហ៍នេះបានថ្លែងថា កងកម្លាំងរបស់លោកអាចបង្កការ ខូចខាតយ៉ាងធ្ងន់ធ្ងរលើប្រទេសរុស្ស៊ី ខណៈដែលទីក្រុង គៀវ ពឹងផ្អែកលើអាវុធរបស់លោកខាងលិច ក្នុងកិច្ចខិត ខំប្រឹងប្រែងដែល បានគ្រោងទុកដើម្បីបើកការវាយប្រហារតបត និងដណ្តើមយកទឹកដីមកវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា