ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចង់ឱ្យមានការ អនុវត្តប្រកបដោយប្រសិទ្ធភាព នៃកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិ

ម៉ូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអំពាវនាវ ឱ្យមានការខិតខំប្រឹង ប្រែងអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀង ស្តីពីការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ អ៊ុយក្រែនពីកំពង់ផែសមុទ្រខ្មៅ និងលើការលើក កម្ពស់ការនាំចេញអាហារ និងជីរបស់រុស្ស៊ី។

លោក Lavrov បានធ្វើការកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីឯកសារពីរ ដែលបានលើកឡើង ខាងលើត្រូវបានចុះហត្ថលេខា នៅទីក្រុងអ៊ីស្តង់ប៊ុល របស់តួកគី កាលពីដើមថ្ងៃនោះ ។

លោកបានលើកឡើងថា ដោយទទួលបានចំណែក ដ៏សំខាន់នៃផលិតផលកសិកម្មរបស់រុស្ស៊ី និងអ៊ុយក្រែននៅក្នុងទីផ្សារ អន្តរជាតិ ការធានាការដឹកជញ្ជូន ដោយមិនមានការរំខាន បានបំពេញតាមគោលបំណងសំខាន់ នៃការរក្សាសន្តិសុខស្បៀង ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច ។

លោក Lavrov បានបន្ដថា “ជំនួយរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានផ្តល់ដោយស្មោះត្រង់ និងវិធីសាស្រ្តស្ថាបនា របស់សហគមន៍អន្តរជាតិ រួមទាំងបណ្តាប្រទេសលោកខាងលិច នឹងមានសារសំខាន់ក្នុងរឿងនេះ សម្រាប់ការការអនុវត្តកិច្ចព្រមព្រៀង” ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top