បរទេស៖ អ្នកនាំពាក្យយោធាបានប្រាប់ Defence News ថា ប្រទេស ឡាតវី បានស្នើសុំទិញប្រព័ន្ធរ៉ុក្កែត High Mobility Artillery Rocket System (HIMARS) ដែលផលិតដោយសហរដ្ឋអាមេរិក ។ ប្រទេសប៉ូឡូញ និងដៃគូផ្សេងទៀតបានធ្វើសំណើស្រដៀងគ្នានេះសម្រាប់អាវុធរយៈចម្ងាយឆ្ងាយដែលថ្មីៗនេះត្រូវបានដឹកជញ្ជូនទៅកាន់សមរភូមិអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យបាននិយាយកាលពីថ្ងៃអង្គារថា ក្រសួងការពារជាតិឡាតវី “បានផ្ញើលិខិតស្នើសុំទៅសហរដ្ឋអាមេរិកអំពីភាពអាចរកបាន និងតម្លៃរបស់ប្រព័ន្ធរ៉ុក្កែត HIMARS” ដោយបន្ថែមថា ការទិញយកនេះគឺជា “គម្រោងរួមគ្នានៃរដ្ឋបាល់ទិក” ហើយថា មន្ត្រីរំពឹងថានឹងទទួលបានអាមេរិក”សហហិរញ្ញប្បទាន” សម្រាប់អាវុធ។
សំណើដែលបានរាយការណ៍កើតឡើងបន្ទាប់ពីប្រទេសបាល់ទិកផ្សេងទៀត ដែលរួមមានប្រទេស អេស្តូនី និងលីទុយអានី – ក៏បានស្នើអំពី HIMARS ដោយរដ្ឋមន្ត្រីការពារជាតិលីទុយអានី Arvydas Anusauskas បានកត់សម្គាល់នៅក្នុងខែមិថុនាថា “រួមគ្នាជាមួយសម្ព័ន្ធមិត្តឡាតវីនិងអេស្តូនី” ប្រទេសរបស់លោកកំពុង “ស្វែងរកការអភិវឌ្ឍន៍ HIMARS សមត្ថភាពប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំ។
លោកបានបង្ហាញពីក្តីសង្ឃឹមសម្រាប់កិច្ចសន្យានាពេលណាមួយនៅឆ្នាំនេះ ខណៈដែលមន្ទីរបញ្ចកោណបានបញ្ជាក់ថា ខ្លួនបានយល់ព្រមលក់ឱ្យអេស្តូនីសម្រាប់ HIMARS ចំនួនប្រាំមួយគ្រឿងនៅថ្ងៃទី ១៥ ខែកក្កដា៕ប្រែសម្រួលៈ ណៃ តុលា