ព័ត៌មានអន្តរជាតិ

ប្រធានសភាអាមេរិក ទៅទស្សនកិច្ចនៅតៃវ៉ាន់ ឫអត់? ពេលនេះដឹងចម្លើយកាន់តែច្បាស់ហើយ!

ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅក្នុងតំបន់អាសុីដែលក្នុងនោះរួមមានប្រទេសបួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន BBC នៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០២២។

តាមការប្រកាសឱ្យដឹងប្រទេសទាំង ៤ ដែលលោកស្រី Nancy Pelosi ប្រធានសភាពសហរដ្ឋអាមេរិកនឹងត្រូវទៅទស្សនកិច្ចមានដូចជា ប្រទេស សិង្ហបុរី ម៉ាឡេសុី កូរ៉េខាងត្បូង និង ជប៉ុន។ គេចាប់អារម្មណ៍ថាប្រទេសទាំង៤នោះ មិនមានតៃវ៉ាន់ទេ ដែលកន្លងមកអាមេរិកខ្លួនឯងប្រកាសក្តែងៗថានឹងមក។

មានភាគរយខ្ពស់ដែលប្រធានសភាពអាមេរិករូបនេះ នឹងមិនទៅទស្សនកិច្ចនៅកោះតៃវ៉ាន់។ កន្លងមកចិន ធ្លាប់បានព្រមានហើយថាដរាបណា អាមេរិកនៅតែរឹងរួស ក្រុងប៉េកាំងនឹងប្រើមធ្យោបាយយោធា ដើម្បីរារាំងការធ្វើដំណើររបស់ប្រធានសភាអាមេរិកទៅកាន់កោះតៃវ៉ាន់ ដែលប្រទេសយក្សអាសុីមួយនេះ ចាត់ទុកថាជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ។ បើនិយាយទៅដល់ទំនាក់ទំនងផ្នែកការទូតវិញ ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយ មិនមានមន្រ្តីកំពូលៗរបស់ទីក្រុងវ៉ាសុីនតោន ទៅទស្សនកិច្ចនៅតៃវ៉ាន់នោះទេ៕

Most Popular

To Top