ព័ត៌មានអន្តរជាតិ

អ្នកជំនាញ ៖ ប្រទេសចិន កាន់ខ្លាំងឡើងៗ ជាងសហរដ្ឋអាមេរិក នៃឥទ្ធិពលផ្នែកកុំព្យូទ័រ

ចិន ៖ អ្នកជំនាញដ៏ល្បីមួយរូប បាននិយាយថា ឥទ្ធិពលផ្នែកកុំព្យូទ័រ របស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងលើសពីសហរដ្ឋអាមេរិក ក្នុងរយៈពេល១ឬ២ឆ្នាំ នាំឲ្យប្រទេសជាតិ នូវភាពរីកចម្រើន ក្នុងការកសាងសេដ្ឋកិច្ច ឌីជីថល របស់ខ្លួន និងបញ្ចូលនូវភាពរឹងមាំថ្មី ទៅក្នុងការអភិវឌ្ឍន៍ គុណភាពខ្ពស់ នៃឧស្សាហកម្មដ៏ធំទូលាយ របស់ប្រទេសចិន យោងតាមការចេញផ្សាយពីគេហទំព័រ ឆៃណាឌៀលីជាផ្លូវការហើយ ។

ឥទ្ធិពលផ្នែកកុំព្យូទ័រ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា មានសារសំខាន់ សម្រាប់ប្រទេសមួយ ដើម្បីដឹកនាំពិភពលោក ក្នុងវិស័យឌីជីថល។ ប្រទេសចិនជាប់ចំណាត់ថ្នាក់ លេខ២បន្ទាប់ពីសហរដ្ឋអាមេរិក ក្នុងឥទ្ធិពលផ្នែកកុំព្យូទ័រ ពិភពលោក ។
ឥទ្ធិពលផ្នែកកុំព្យូទ័រ សំដៅលើសមត្ថភាព ដំណើរការទិន្នន័យ ហើយ វារួមបញ្ចូល ទាំងហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន និងបច្ចេកវិទ្យា ដើម្បីគាំទ្រឥទ្ធិពល ផ្នែកកុំព្យូទ័រ ព័ត៌មាន ការផ្ទុកទិន្នន័យ និងសមត្ថភាព បណ្តាញក្នុងយុគសម័យ នៃសេដ្ឋកិច្ចឌីជីថល ។

លោក Wu Hequan អ្នកសិក្សានៅបណ្ឌិតសភា វិស្វកម្មចិន បាននិយាយថា ឥទ្ធិពលផ្នែកកុំព្យូទ័រ គឺជាម៉ាស៊ីនថ្មី នៃសេដ្ឋកិច្ចឌីជីថល ដែលជំរុញដោយការ ច្នៃប្រឌិត គឺជាចំណុចរីកចម្រើនដ៏សំខាន់ នៃកម្លាំងសេដ្ឋកិច្ច របស់ប្រទេសចិន ។ លោក Wu បានបន្តថា ប្រទេសចិនជាប់ ចំណាត់ថ្នាក់លេខ២ ក្នុងពិភពលោកបើគិតពីទំហំលោក Wu បាននិយាយថា កាលពីឆ្នាំមុន ដោយប្រទេសនេះ មានចំនួន ២៧ ភាគរយនៃឥទ្ធិពលផ្នែក កុំព្យូទ័រ ពិភពលោកនៃការ ប្រៀបធៀបចំនួន សម្រាប់សហរដ្ឋអាមេរិកគឺ ៣១ ភាគរយ ។

លោក Wu បានបន្ថែមថា ប្រទេសចិន បានវ៉ាដាច់សហរដ្ឋអាមេរិករួច ទៅហើយនៅក្នុងឥទ្ធិពល ផ្នែកកុំព្យូទ័រឆ្លាតវៃសិប្បនិម្មិត កាលពីឆ្នាំមុន។ ខ្ញុំជឿថា ក្នុងរយៈពេលតិចជាងមួយឆ្នាំ ឬពីរឆ្នាំឥទ្ធិពលផ្នែកកុំព្យូទ័រ សរុបរបស់ចិននឹង លើសពីសហរដ្ឋអាមេរិក ៕ ដោយ៖លី ភីលីព

Most Popular

To Top