ព័ត៌មានអន្តរជាតិ

យន្តហោះ ដឹកអ្នកដំណើរ C919 របស់ចិន បានបញ្ចប់ការហោះហើរ សាកល្បងទាំងស្រុង

ចិន ៖ ក្រុមហ៊ុនផលិតយន្តហោះ Commercial Aircraft Corp of China បាននិយាយនៅថ្ងៃច័ន្ទនេះថា យន្តហោះដឹកអ្នកដំណើរ C919 ដែលមានច្រកផ្លូវតែមួយ ត្រូវបានអភិវឌ្ឍ ក្នុងស្រុករបស់ប្រទេសចិន បានឆ្លងកាត់ការធ្វើតេស្តិ៍ សាកល្បងហោះហើរ ទាំងស្រុង សម្រាប់ការទទួលបានវិញ្ញាបនបត្រ នៃភាពសក្តិសមក្នុងប្រទេស យោងតាមការចេញ ផ្សាយពីគេហទំព័រឆៃណាឌៀលី ជាផ្លូវការហើយ។

យន្តហោះដឹកអ្នកដំណើរធុនតូច C919 ដំបូងគេត្រូវបានគេរំពឹងថា នឹងដឹកជញ្ជូនទៅកាន់ក្រុមហ៊ុន China Eastern Airlines ជាអតិថិជនដំបូង របស់ខ្លួន នៅមុនដំណាច់ឆ្នាំនេះ ។ ក្រុមហ៊ុន COMAC បានចាប់ផ្តើមផលិតយន្តហោះនេះ នៅចុងឆ្នាំ ២០១៩ ហើយការងារនេះទទួល បានវឌ្ឍនភាពរួចទៅហើយ ។
គំរូ C919 ចំនួន៦ បានឆ្លងកាត់ការធ្វើតេស្តិ៍យ៉ាងម៉ត់ចត់ជាបន្តបន្ទាប់ ។ កាលពីចុងខែកក្កដា COMAC បានបើកកិច្ចប្រជុំមួយនៅ Yanliang ខេត្ត Shaanxi ជាមូលដ្ឋានមួយសម្រាប់ធ្វើការសាកល្បងការហោះហើរ ។ ក្រុមហ៊ុនផលិតបានបន្តថា ការបញ្ចប់ភារកិច្ចទាំងអស់នៃការហោះហើរ សាកល្បងបង្ហាញថា ការងាររៀបចំមុនពេលទទួល បានវិញ្ញាបនបត្របានចូល ដល់ដំណាក់កាលចុង ក្រោយជាផ្លូវការ ។

រហូតមកដល់ពេលនេះ ការបញ្ជាទិញដែលមានបំណង និងបញ្ជាក់ចំនួន ៨១៥គ្រឿង ត្រូវបានដាក់សម្រាប់ C919 ពីក្នុងប្រទេស និងក្រៅប្រទេស។ គូប្រជែងរបស់ម៉ូដែល យន្តហោះរួមមាន B737 ច្រកផ្លូវតែមួយរបស់ Boeing និង A320 របស់ក្រុមហ៊ុន Airbus ៕ដោយ៖លី ភីលីព

Most Popular

To Top