ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ មនុស្សរាប់លាននាក់ អាចទទួលរងពីបញ្ហាក្លិន ឬរសជាតិរយៈពេលវែង បន្ទាប់ពីការឆ្លង មេរោគ COVID-19

អង់គ្លេស ៖ ការសិក្សាថ្មីមួយ បានរកឃើញថា មនុស្សប្រហែលម្នាក់ ក្នុងចំណោម ២០ នាក់ ដែលបានធ្វើតេស្តិ៍ វិជ្ជមានមេរោគ COVID-19 នៅទូទាំង ពិភពលោក មានបញ្ហាក្លិន ឬរសជាតិរយៈពេលយូរយ៉ាងហោចណាស់ ៦ ខែឯណោះ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

ការស្ទង់មតិនេះត្រូវបានដាក់បញ្ចូលគ្នា ដោយក្រុមអ្នកជំនាញអន្តរជាតិ រួមទាំងមួយចំនួន មកពីចក្រភពអង់គ្លេស និងបានវិភាគទិន្នន័យពីការសិក្សាចំនួន ១៨ រួមមានអ្នកជំងឺ ៣,៦៩៩នាក់ ។ ចេញផ្សាយ នៅក្នុង BMJ វាបានប្រើគំរូ ដើម្បីប៉ាន់ប្រមាណថា តើមានមនុស្សប៉ុន្មាន នាក់ បន្តទទួលរងពីការផ្លាស់ប្តូរ រសជាតិ ឬក្លិនយ៉ាងហោចណាស់៦ខែ បន្ទាប់ពីការឆ្លង COVID-19 ។

វាបានរកឃើញថា អ្នកជំងឺប្រមាណ ៥.៦ភាគរយ មានបញ្ហាក្លិនមាត់យ៉ាងហោច ណាស់៦ខែ ខណៈ ៤.៤ភាគរយ មានការប្រែប្រួលរសជាតិ។ ការសិក្សាបានប៉ាន់ប្រមាណថា គិតត្រឹមខែនេះ មានការឆ្លងមេរោគ COVID-19 នៅទូទាំងពិភពលោកប្រហែល ៥៥0 លាននាក់ មានន័យថា ១៥ លាននាក់អាចមានបញ្ហាក្លិន និង ១២ លាននាក់មានបញ្ហារសជាតិ ។

វាបានបន្ថែមថា ស្ត្រីទំនងជាមិនសូវធូរស្បើយ ពីក្លិន និងរសជាតិរបស់ពួកគេទេ ហើយអ្នកជំងឺ ដែលទទួលរងការឈឺចាប់បំផុត នៅពេលឆ្លងមេរោគដំបូងទំនង ជាមានបញ្ហារយៈពេលវែង៕

Most Popular

To Top