ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី នឹងទទួលបានប្រព័ន្ធមីស៊ីលល្បឿនលឿន Zircon ក្នុងប៉ុន្មានខែខាងមុខនេះ។
លោកពូទីន បានឲ្យដឹងក្នុងអំឡុងព្យុហយាត្រា ទិវាកងទ័ពជើងទឹកថា “សមត្ថភាពរបស់កងទ័ពជើងទឹក មានភាពប្រសើរឡើងឥតឈប់ឈរ។ វាគ្រប់គ្រាន់ហើយក្នុងការលើកឡើងពីប្រព័ន្ធ មីស៊ីលលឿនជាងសំឡេង Zircon ចុងក្រោយបង្អស់ ដែលមិនអាចបញ្ឈប់បាន និងមិនមានគូប្រៀប នៅលើពិភពលោក។ សមមិត្តជាទីគោរព ការបញ្ជូនមីស៊ីលទាំងនេះ ទៅកាន់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី នឹងចាប់ផ្តើមក្នុង ពេលខាងមុខនេះ។
លោកបានបន្ថែមថា នាវាចម្បាំង Admiral Gorshkov នឹងក្លាយជាមនុស្សដំបូងគេ ដែលទទួលកាតព្វកិច្ចប្រយុទ្ធ ជាមួយនឹងអាវុធនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ដថា ” តំបន់កាតព្វកិច្ចរបស់កប៉ាល់ ដែលបំពាក់ដោយកាំជ្រួចនាំផ្លូវ Zircon នឹងត្រូវបានកំណត់ ដោយផ្អែកលើផលប្រយោជន៍ នៃការធានាសន្តិសុខ របស់រុស្ស៊ី” ។
លោកពូទីនបានឲ្យដឹងមុននេះថា ប្រព័ន្ធមីស៊ីល Zircon អាចមានល្បឿនដូចទៅនឹង Mach 9 ដែលមានចម្ងាយជាង ១១០០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងចម្ងាយហោះហើរជាង ១០០០ គីឡូម៉ែត្រ៕
ប្រែសម្រួល ឈូក បូរ៉ា