ព័ត៌មានអន្តរជាតិ

តេឡេស្កុបអវកាសJames Webbផ្តិតយករូបភាព កាឡាក់ស៊ី Cartwheel ចម្រុះពណ៌ដ៏អស្ចារ្យបំផុត

ប៉ារីស ៖ ទីភ្នាក់ងារអវកាសអាមេរិកណាសា និងទីភ្នាក់ងារអវកាសអឺរ៉ុប បាននិយាយថា តេឡេស្កុបអវកាស James Webb បានមើលតាមពេលវេលា និងបរិមាណដ៏ច្រើន សន្ធឹកសន្ធាប់ ដើម្បីថតរូបភាពថ្មី នៃកាឡាក់ស៊ី Cartwheel ដោយបង្ហាញពីរង្វង់វិល នៃពណ៌នៃភាពច្បាស់លាស់ មិនធ្លាប់មានពីមុនមក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ស្ថិតនៅចម្ងាយប្រហែល ៥០០លានឆ្នាំ ពន្លឺពីផែនដី ក្រុមតារានិករ Sculptor Cartwheel បានទទួលរូបរាង របស់វាក្នុងអំឡុងពេលការប៉ះទង្គិចគ្នា យ៉ាងអស្ចារ្យរវាងកាឡាក់ស៊ី២ ។ ណាសា និង ESA បាននិយាយលើ សេចក្តីថ្លែងការណ៍រួមថា ផលប៉ះពាល់នេះបានបញ្ជូនរង្វង់ ២លាតសន្ធឹងពីកណ្តាល នៃកាឡាក់ស៊ី ដូចជារលកក្នុងស្រះ បន្ទាប់ពីដុំថ្មមួយ ត្រូវបានបោះចូលទៅក្នុងវា ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា រង្វង់ពណ៌សតូចជាង នៅតែខិតទៅជិតកណ្តាលរបស់កាឡាក់ស៊ី ខណៈរង្វង់ខាងក្រៅជាមួយ នឹងពណ៌ របស់វាកំពុងពង្រីកចូល ទៅក្នុងសកលលោក អស់រយៈពេលប្រហែល ៤៤០លានឆ្នាំមកហើយ ។ នៅពេលរង្វង់ខាងក្រៅពង្រីក វារត់ទៅជាឧស្ម័ន ដែលបង្កឲ្យមានការបង្កើតផ្កាយថ្មី ។

តេឡេស្កុប Hubble ធ្លាប់ថតបានរូបភាព នៃកាឡាក់ស៊ីរង្វង់ដ៏កម្រ ត្រូវបានគេជឿថា ជាកាឡាក់ស៊ីរាងជារង្វង់ដូច Milky Way របស់យើង មុនពេលវាត្រូវបានវាយប្រហារដោយកាឡាក់ស៊ី តូចជាងឈ្លានពាន។ ប៉ុន្តែតេឡេស្កុប Webb បានបើកដំណើរការកាលខែធ្នូ ឆ្នាំ ២០២១ និងបង្ហាញរូបភាពដំបូងរបស់ខ្លួន ទៅកាន់អ្នកគាំទ្រទូទាំងពិភពលោក កាលពីខែមុន មានលទ្ធភាពច្រើនជាងមុន។

ណាសា និង ESA បាននិយាយថា សមត្ថភាពរបស់ Webb ក្នុងការចាប់ពន្លឺអ៊ីនហ្វ្រារ៉េដ បានធ្វើឲ្យវាមើលឃើញ តាមរយៈបរិមាណដ៏ច្រើន នៃធូលីក្តៅបិទបាំងទិដ្ឋភាព នៃកាឡាក់ស៊ី Cartwheel ។ ពួកគេបាននិយាយថា នេះបង្ហាញពីព័ត៌មានលម្អិតថ្មី អំពីការបង្កើតផ្កាយក្នុងកាឡាក់ស៊ី ក៏ដូចជាឥរិយាបថ នៃប្រហោងខ្មៅដ៏ធំសម្បើមនៅបេះដូងរបស់វា ។

វាក៏អាចរកឃើញតំបន់ ដែលសម្បូរទៅដោយអ៊ីដ្រូកាបូន និងសារធាតុគីមីផ្សេងទៀត ក៏ដូចជាធូលីដែលស្រដៀង នឹងធូលីនៅលើផែនដី។ នៅពីក្រោយ កាឡាក់ស៊ី Cartwheel តូចៗចំនួន២បញ្ចេញពន្លឺយ៉ាងភ្លឺស្វាង ខណៈកាឡាក់ស៊ីកាន់តែច្រើន អាចមើលឃើញ នៅពីក្រោយពួកវា៕ដោយ៖លី ភីលីព

Most Popular

To Top