វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយ ដើម្បីជួយធានាដល់ការទទួលបានសិទ្ធិរំលូតកូនចេញ ។
លោក បៃដិន នៅក្នុងការកត់សម្គាល់និម្មិតពីសេតវិមាន បានថ្លែងថា វិធានការឆ្លើយតបទៅនឹង “វិបត្តិថែទាំសុខភាពដែលបានលាតត្រដាង” ចាប់តាំងពីតុលាការកំពូលរបស់សហរដ្ឋអាមេរិកបានផ្តួលរំលំ Roe v. Wade ក្នុងខែមិថុនា ដែលបានលុបបំបាត់ការការពាររដ្ឋធម្មនុញ្ញនៃសិទ្ធិរំលូតកូនសម្រាប់ស្ត្រី ។
បទបញ្ជាប្រតិបត្តិក៏នឹងជួយស្ត្រីក្នុងការធ្វើដំណើរចេញពីរដ្ឋសម្រាប់ការថែទាំវេជ្ជសាស្រ្ត ខណៈដែលធ្វើឱ្យប្រាកដថា អ្នកផ្តល់សេវាថែទាំសុខភាពគោរពតាមច្បាប់សហព័ន្ធ ដូច្នេះស្ត្រីមិនប្រឈមមុខនឹងការពន្យារពេល ឬការបដិសេធចំពោះការថែទាំចាំបាច់ខាងវេជ្ជសាស្ត្រ នេះបើយោងតាមលោក បៃដិន បានថ្លែងដូច្នេះ ។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានដាក់ពាក្យបណ្តឹងកាលពីថ្ងៃអង្គារដើម្បីការពារសិទ្ធិរបស់អ្នកជំងឺក្នុងការទទួលបានការថែទាំវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់ដែលធានាដោយច្បាប់សហព័ន្ធ ។
បណ្តឹងនេះបានជំទាស់នឹងច្បាប់រដ្ឋ Idaho ដែលនឹងចូលជាធរមាននៅថ្ងៃទី២៥ ខែសីហា និងដាក់បម្រាមស្ទើរតែទាំងស្រុងលើការរំលូតកូនចេញ ។
គួរបញ្ជាក់ថា ការរំលូតកូនចេញ គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលលំបាកបំផុតនៅក្នុងសហរដ្ឋអាមេរិក ។
បើគ្មាន Roe v. Wade រដ្ឋត្រូវបានអនុញ្ញាតឱ្យដាក់ច្បាប់ផ្ទាល់ខ្លួនរបស់ពួកគេលើនីតិវិធីវេជ្ជសាស្រ្ត ។
យ៉ាងហោចណាស់រដ្ឋចំនួន១០បានហាមឃាត់ការរំលូតកូនចេញ បន្ទាប់ពីការសម្រេចចិត្តរបស់តុលាការកំពូលដើម្បីវាយប្រហារលើ Roe v. Wade ។
អ្នកបោះឆ្នោតក្នុងរដ្ឋ Kansas បានច្រានចោលការកែប្រែរដ្ឋធម្មនុញ្ញដែលនឹងដកហូតសិទ្ធិរំលូតកូនចេញរបស់អ្នកស្រុកនៅក្នុងការធ្វើតេស្តតាមរយៈសន្លឹកឆ្នោតដំបូងនៃសិទ្ធិរំលូតកូនចេញកាលពីថ្ងៃអង្គារ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា