បរទេស៖ ខណៈដែលតម្លៃនៃការប្រើប្រាស់ថាមពល ក្នុងប្រទេសកំពុងបន្តកើនឡើងខ្ពស់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ របស់អង់គ្លេសនោះយុទ្ធការមួយ ដែលត្រូវបានធ្វើឡើងដោយជនអនាមិក បានប្រកាសឡើង Don’t pay UK ឬមានន័យថាកុំទូទាត់លុយជាមួយនឹងអង់គ្លេស។
យុទ្ធនាការ Don’t pay UK នេះបានអំពាវនាវឲ្យពលរដ្ឋអង់គ្លេស ១លាននាក់ ក្នុងការបញ្ចប់ទៅនៃការទូទាត់ប្រាក់ ថ្លៃសេវាកម្មថាមពល ជាមួយនឹងរដ្ឋាភិបាលអង់គ្លេស ចាប់ពីថ្ងៃទី១ខែតុលាតទៅ នៅពេលដែលតម្លៃថាមពល នឹងមានការកើនឡើងសាជាថ្មីនោះ។
ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះអ្នករៀបចំយុទ្ធនាការ បានអះអាងថាពលរដ្ឋអង់គ្លេស ប្រមាណជា៧៥០០០នាក់ហើយ ដែលបានចូលរួមក្នុងសកម្មភាពនេះ ខណៈដែលរដ្ឋាភិបាលអង់គ្លេស បានឆ្លើយតបទៅនឹងយុទ្ធនាការនេះថា គឺជាសកម្មភាពដែលមិនមានទំនួលខុសត្រូវសោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី