ព័ត៌មានអន្តរជាតិ

រុស្សី បាញ់គ្រាប់រ៉ូក្កែតសំដៅរោងចក្រនុយក្លេអ៊ែរអ៊ុយក្រែន តែសំណាងល្អមិនធ្លាយវិទ្យុសកម្ម

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាគ្រាប់រ៉ូក្កែតជាច្រើនគ្រាប់របស់រុស្សី នៅក្នុងប្រទេសអ៊ុយក្រែន បានបំផ្លាញមួយផ្នែក នៃរោងចក្រនុយក្លេអ៊ែរមួយកន្លែង ដែលកំពុងកាន់កាប់ដោយយោធារុស្សី តែសំណាងល្អហើយ ដែលមិនបានធ្វើឲ្យមានការលេចធ្លាយចេញវិទ្យុសកម្ម ណាមួយពីរោងចក្រ។

ទីភ្នាក់ងារនុយក្លេអ៊ែររបស់អ៊ុយក្រែន ទីតាំងមួយផ្នែកត្រូវបានបំផ្លាញលើកលែងតែទីតាំង ដែលផ្ទុកសារធាតុនីដ្រូសែន-អុកស៊ីសែននិងទីតាំងផលិតអគ្គិសនី ដែលមានកម្រិតខ្ពស់ មិនត្រូវប៉ះពាល់នៅក្នុងរោងចក្រ Zaporizhzhia ដែលត្រូវបានចាត់ទុកថា ជារោងចក្រនុយក្លេអ៊ែរធំបំផុតនៅក្នុងប្លុកអឺរ៉ុប។

ទាំងសងខាងបានចោទប្រកាន់ ដាក់គ្នាទៅវិញទៅមក ក្រោយហេតុការណ៍នេះ ហើយមកដល់ពេលនេះ BBC មិនទាន៉អាចធ្វើការបញ្ជាក់បានច្បាស់ទេ អំពីទំហំនៃការខូចខាតក្នុងរោងចក្រ ដែលស្ថិតនៅភាគខាងត្បូងអ៊ុយក្រែន មួយនេះនៅឡើយទេ។

គួរឲ្យដឹងដែរថារុស្សី បានចូលកាន់កាប់រោងចក្រនុយក្លេអ៊ែរនេះ តាំងតែពីចុងខែមិនាប៉ុន្តែពួកគេ នៅបន្តរក្សាទុកបុគ្គលិកជនជាតិអ៊ុយក្រែន នៅបន្តធ្វើការជាធម្មតា៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top