ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន សង្ឃឹមអាល្លឺម៉ង់ ជួយជុំរុញកញ្ចប់ជំនួយ ៨ពាន់លានអឺរ៉ូពី EU

គៀវ ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែនកំពុង បង្ហាញនូវក្តីសង្ឃឹមថាអាល្លឺម៉ង់ នឹងជួយជុំរុញ ឲ្យជំនួយជាទឹកប្រមាណ ជា៨ពាន់លានអឹរ៉ូ ពីសហភាពអឺរ៉ុប សម្រាប់យកមកប្រើប្រាស់ នៅក្នុងប្រទេស ក្នុងពេលឆាប់ៗនេះ។

ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal កាលពីថ្ងៃចន្ទ បានបញ្ជាក់ទៀតដែរថា អាល្លឺម៉ង់ នឹងជួយដល់អ៊ុយក្រែន ក្នុងការពន្លឿន កញ្ចប់ថវិកាដែលមានទំហំប្រមាណ ជា៨ពាន់លានអឺរ៉ូ ឬត្រូវជា៨,១៧ពាន់លានដុល្លារនេះ សម្រាប់ប្រើប្រាស់ជាជំនួយបែបម៉ាក្រូហិរញ្ញវត្ថុ ដល់អ៊ុយក្រែន ។

លោកបន្តថា តាំងតែពីពេលដែលមានជម្លោះ រវាងរុស្សីនិងអ៊ុយក្រែន មកអាល្លឺម៉ង់ បានផ្តល់នូវជំនួយជាហិរញ្ញវត្ថុ ជាច្រើនដល់មកហើយ ដល់រដ្ឋាភិបាលទីក្រុងគៀវ ទោះបីជាមិនទាន់ត្រូវបានកំណត់ បាននូវចំនួន ច្បាស់នៅឡើយក្តី។

រដ្ឋាភិបាល ទីក្រុងគៀវ ក៏កំពុងអំពាវនាវសុំឲ្យអាល្លឺម៉ង់ ក្នុងការគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ក្នុងការពន្យាពេលទូទាត់បំណុល បរទេសផងនិង ក៏ដ៏ដូចជាផែនការ និងកម្មវិធីថ្មីៗទៀតសម្រាប់ស្នើសុំជំនួយ ពីមូលនិធិហិរញ្ញវត្ថុ អន្តរជាតិហៅកាត់ថា IMFផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top