ព័ត៌មានអន្តរជាតិ

លោក បៃដិន សម្ដែងការព្រួយបារម្ភ ចំពោះសកម្មភាពយោធា របស់ចិន នៅជុំវិញកោះតៃវ៉ាន់

តូក្យូ ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃចន្ទបានសម្តែង ការព្រួយបារម្ភ ចំពោះការកើន ឡើងសកម្មភាព យោធារបស់ចិន នៅជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ច របស់ប្រធានសភា តំណាងរាស្រ្ត អាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះ ដែលគ្រប់គ្រងដោយខ្លួនឯង ប៉ុន្តែបានបង្ហាញថា លោកមិនរំពឹងថា នឹងមានវិធានការបន្ថែមទៀត របស់ទីក្រុងប៉េកាំង ក្នុងការបង្កើនភាព តានតឹងនោះទេ។

អ្វីដែលលោកព្រួយ បារម្ភ នោះគឺ ថា ចិនកំពុងតែធ្វើដំណើរ ទៅមុខ ដូចជាពួកគេ ទៅហើយ នោះ លោក បៃដិន បានប្រាប់ អ្នកកាសែត ក្នុងទីក្រុង Delaware ដោយបន្ថែមថា “ប៉ុន្តែ ខ្ញុំគិតថា ពួកគេនឹងមិនធ្វើអ្វី បន្ថែមទៀតនោះទេ”។

មន្ត្រីមន្ទីរប៉ង់តាហ្គោន បានបដិសេធថា ការអភិវឌ្ឍន៍ចុងក្រោយនេះ បានផ្លាស់ប្តូរការវាយតម្លៃ ដែលថា ប្រទេសចិន ទំនងជាមិនប៉ុនប៉ងកាន់កាប់តៃវ៉ាន់ ដោយយោធាក្នុងរយៈពេលពីរឆ្នាំ ខាងមុខ ដែលជាទស្សនៈដែលលើកឡើងដោយមន្ត្រីកំពូល របស់យោធាអាមេរិកលោក Mark Milley កាលពីឆ្នាំមុន។

នៅពេលសួរថាតើការ វាយតម្លៃត្រូវបានប៉ះពាល់ ឬអត់ លោក Colin Kahl អនុរដ្ឋលេខាធិការ ការពារជាតិ សម្រាប់គោលនយោបាយ បានលើកឡើងថា “ទេ” ដោយលោកសំដៅដល់ការដែលថា វាមិនប៉ះពាល់នោះទេ ។

កាសែត New York Times បានរាយការណ៍កាលពីចុងខែកក្កដា មុនពេលដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ថា រដ្ឋបាលលោក បៃដិន មានការព្រួយបារម្មណ៍ អំពីសេចក្តីថ្លែងការណ៍ និងសកម្មភាពរបស់ចិនទាក់ទងនឹងកោះតៃវ៉ាន់ ដោយមន្ត្រីមួយចំនួនមានការ ភ័យខ្លាចថា មេដឹកនាំចិន អាចនឹង “ព្យាយាមប្រឆាំងនឹងកោះ ដែលគ្រប់គ្រងដោយខ្លួនឯង ក្នុងរយៈពេលមួយ ឆ្នាំ កន្លះខាងមុខ” ។

ទីក្រុងប៉េកាំង ប្រហែលជាព្យាយាមកាត់ផ្តាច់ការ ចូលទៅកាន់ច្រកសមុទ្រតៃវ៉ាន់ទាំងអស់ ឬមួយផ្នែក ដែលតាមរយៈនោះ នាវាកងទ័ពជើងទឹកអាមេរិក ឆ្លងកាត់ជាទៀងទាត់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។

សមយុទ្ធយោធារបស់ចិននៅជិតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងដំណើរ ទស្សនកិច្ចរបស់លោកស្រី Pelosi កាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងការបាញ់មីស៊ីល ផ្លោង ដែលបង្កើនភាពតានតឹងនៅក្នុងតំបន់ ។ កាំជ្រួចមួយចំនួន ពីប្រទេសចិន បានធ្លាក់ចូលទៅក្នុងតំបន់ សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ដែលជារឿងដែលមិនធ្លាប់មានពីមុនមក នេះបើយោងតាមរដ្ឋាភិបាលជប៉ុន៕

Most Popular

To Top