ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក ចូ បៃដិន ចុះហត្ថលេខាយល់ ព្រមផ្តល់ជំនួយបន្ថែម ដល់អ៊ុយក្រែន

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយ ផ្នែកសន្តិសុខ បន្ថែមចំនួន១ពាន់លានដុល្លារ ដល់ប្រទេសអ៊ុយក្រែន ដែលជាកញ្ចប់សព្វាវុធដ៏ធំបំផុត ចាប់តាំងពីការចាប់ផ្តើម នៃប្រទេសរុស្ស៊ី ក្នុងជម្លោះអ៊ុយក្រែន ។

យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិ បានឲ្យដឹងថា កញ្ចប់ថវិកា រួមមានគ្រាប់បែកបន្ថែម សម្រាប់ប្រព័ន្ធរ៉ុក្កែត កាំភ្លើងធំចល័តខ្ពស់ ហៅកាត់ថា (HIMARS), កាំភ្លើងធំទំហំ១៥៥មីលីម៉ែត្រចំនួន៧៥.០០០ដើម, ប្រព័ន្ធកាំភ្លើងត្បាល់ ចំនួន២០ ទំហំ១២០មីលីម៉ែត្រ និងគ្រាប់រំសេវ១២០ មីលីម៉ែត្រ ចំនួន២០.០០០គ្រាប់ ក៏ដូចជាអាវុធសម្រាប់ប្រព័ន្ធមីស៊ីល លើដីទៅអាកាសកម្រិតខ្ពស់ជាតិ (NASAMS) ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន ក៏នឹងបញ្ជូនទៅកាន់ទីក្រុងគៀវចំនួន១.០០០ ហើយJavelins ប្រព័ន្ធប្រឆាំងពាសដែក AT4 រាប់រយគ្រឿង រថពាសដែក៥០គ្រឿង អាវុធប្រឆាំងមនុស្ស គ្រឿងផ្ទុះ គ្រាប់រំសេវ និងឧបករណ៍កម្ទេច ។

គួរបញ្ជាក់ថា ជំនួយដែលទើបតែបានប្រកាស នាំមកនូវការប្តេជ្ញាចិត្តសរុបរបស់សហរដ្ឋអាមេរិក សម្រាប់ជំនួយផ្នែកសន្តិសុខ ដល់អ៊ុយក្រែន ដល់ទៅប្រហែល ៩,៨ពាន់លានដុល្លារ ចាប់តាំងពីលោក បៃដិន ចូលកាន់តំណែង ។ នេះបើយោងតាមមន្ទីរបញ្ចកោណ បានឲ្យដឹងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top