ព័ត៌មានអន្តរជាតិ

Twitter បិទគណនេយ្យ របស់ក្រសួងការបរទេសរុស្សី រយៈពេលច្រើនថ្ងៃ

បរទេស ៖ យោងតាមការអះអាង ដោយមន្ត្រីរដ្ឋាភិបាល នៅក្នុងទីក្រុងមូស្គូ បានកាលពីថ្ងៃម្សិលមិញ បានឲ្យដឹងថា បណ្តាញសង្គមយក្ស Twitter បានធ្វើការបិទបណ្តោះអាសន្ន គណនេយ្យ របស់ក្រសួងការបរទេស នៃប្រទេសរុស្សី គិតចាប់តាំងតែពី មានការលើកឡើង ដោយមន្ត្រីក្រសួងម្នាក់ ធ្លាប់បានអះអាងថា បញ្ហាវិរុសកូវីដទំនងជាកើតឡើង ដោយសារតែមានផែនការ អាមេរិកនៅពីក្រោយ ។

អ្នកនាំពាក្យ របស់ក្រសួងការបរទេស លោកស្រី Maria Zakharova កាលពីថ្ងៃអង្គារម្សិលមិញនេះផងដែរ បានបង្ហោះសារនៅលើប្រព័ន្ធ Telegram ដោយបញ្ជាក់ថា ៖ការបិទគណនេយ្យ របស់ក្រសួងការបរទេសនេះ មានរយៈពេល ៧ថ្ងៃមកហើយ ហើយលោកស្រីក៏បានអំពាវនាវ ឲ្យមានការត្រួតពិនិត្យ ឲ្យបានសមរម្យឡើងវិញ ពិសំណាក់ Twitter ។

លោកស្រីបន្តថា ដោយឡែកស្ថានទូតរុស្សី នៅក្នុងប្រទេសអង់គ្លេស និងប្រទេសអាល្លឺម៉ង់ ក៏ធ្លាប់ទទួលរងនូវការបិទគណនេយ្យ ដូចគ្នានេះផងដែរម្តងម្កាលដែរ ជុំវិញបញ្ហាស្រដៀងគ្នានេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top