អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អ្នកបរិស្ថានព្យាយាម ផ្លាស់ទីសត្វត្រីបាឡែន ពណ៌ស beluga ដែលមានរាងស្គមដ៏គ្រោះ ថ្នាក់បានវង្វេងចូលទៅក្នុងទន្លេ Seine កាលពីសប្តាហ៍មុន ជាលើកចុងក្រោយ ដើម្បីជួយសង្គ្រោះជីវិតរបស់វា ។
អ្នកស្រី Lamya Essemlali ប្រធានក្រុមហ៊ុន Sea Shepherd France បាននិយាយថា ថនិកសត្វដែលមានប្រវែង ៤ម៉ែត្រនឹងត្រូវដឹកជញ្ជូន ទៅកាន់អាងទឹកប្រៃ សម្រាប់រយៈពេលនៃការថែទាំ ដោយក្រុមគ្រូពេទ្យជឿថា សត្វនេះឈឺ ។ ប្រសិនបើត្រីបាឡែនឆ្លើយតបនឹងការព្យាបាល ទីបំផុតវាអាចនឹងត្រូវដោះ លែងវិញទៅសមុទ្រវិញ ។
ប្រព័ន្ធផ្សព្វផ្សាយបារាំងបាននិយាយថា វាមិនច្បាស់ភ្លាមៗថា តើអ្នកបរិស្ថាននឹងផ្ទេរត្រីបាឡែនទៅអាងទឹកបៃ្រដោយរបៀបណា ពួកគេអាចនឹងប្រើប្រាស់ទូក បន្ទាប់មកឡានដឹកទំនិញ។ ក្រុមអ្នកអភិរក្សកំពុងសង្ឃឹមថានឹងទុកចោលនូវជោគវាសនារបស់ត្រីបាឡែនមួយក្បាលដែលបានវង្វេងចូលទៅក្នុងសមុទ្រ ហើយបន្ទាប់មកបានស្លាប់នៅ Seine កាលខែឧសភា។
ក្រុមអភិរក្សសមុទ្រ បានពណ៌នាអំពីផែនការផ្លាស់ទី beluga ត្រូវបានរកឃើញដំបូង កាលពីសប្តាហ៍មុននៅ Seine ដោយគួរឲ្យព្រួយបារម្ភ នៅឆ្ងាយពីទីជម្រកនៅអាកទិករបស់វាថា ជាប្រតិបត្តិការដ៏ធំសម្បើម ។ ក្រុមបាននិយាយថា ការផ្លាស់ទីមានកត្តាហានិភ័យ ព្រោះវាមានភាពតានតឹង សម្រាប់សត្វនោះ វាមិនអាចរស់បានយូរ ជាងនេះនៅក្នុងទឹកសាបរបស់ Seine នោះទេ៕ ដោយ៖លី ភីលីព