ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ រកឃើញភស្តុតាងពីទ្វីប បានបង្កើតឡើង ដោយឥទ្ធិពល អាចម៍ផ្កាយដ៏ធំ

អង់គ្លេស ៖ អ្នកវិទ្យាសាស្ត្រ បានរកឃើញអ្វី ដែលពួកគេជឿថា ជាភស្តុតាងដ៏រឹងមាំបំផុត រហូតមកដល់បច្ចុប្បន្ននោះ គឺជាទ្វីបត្រូវបានបង្កើតឡើង ដោយឥទ្ធិពលអាចម៍ផ្កាយដ៏ធំ កំឡុងពេលប្រវត្តិសាស្ត្រដំបូង របស់ផែនដី យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

យោងតាមក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Curtin បានឲ្យដឹងថា ផលប៉ះពាល់អាចម៍ផ្កាយ កើតមានជាពិសេស ក្នុងអំឡុងពេលពាន់លានឆ្នាំដំបូង ឬច្រើនជាងនេះនៃប្រវត្តិសាស្រ្ត ៤ និងកន្លះពាន់លានឆ្នាំ របស់ភពផែនដីរបស់យើង ។ លោកវេជ្ជបណ្ឌិត Tim Johnson មានប្រសាសន៍ថា ទ្រឹស្តីមួយថា ទ្វីបត្រូវបានបង្កើតឡើង ដំបូងនៅកន្លែង នៃផលប៉ះពាល់ទាំងនេះ មានអស់ជាច្រើនទសវត្ស រ៍មកហើយ ប៉ុន្តែមានភស្តុតាងរឹងមាំតិចតួច ដើម្បីគាំទ្រវា រហូតមកដល់ពេលនេះ ។

លោកវេជ្ជបណ្ឌិត Johnson បានបន្តថា តាមរយៈការពិនិត្យ មើលគ្រីស្តាល់តូចៗនៃរ៉ែ zircon នៅក្នុងថ្មពី Pilbara Craton នៅភាគខាងលិចប្រទេស អូស្ត្រាលី តំណាងឲ្យសំណល់ នៃសម្បកបុរាណត្រូវបានរក្សាទុក ល្អបំផុតរបស់ផែនដី យើងបានរកឃើញភស្តុតាង នៃផលប៉ះពាល់អាចម៍ផ្កាយដ៏ធំទាំងនេះ ។

ស្រទាប់រ៉ែជុំវិញ Pilbara សម្បូរទៅដោយជាតិដែក គឺជាកន្លែងដែលមានអាយុកាលចំណាស់ជាង គេបំផុតនៅលើផែនដី ហើយពីមុនគឺជាកន្លែង នៃការរកឃើញសម្រាប់ភស្តុតាង នៃជីវិតដែលគេស្គាល់ដំបូងបំផុតនៅលើដី ។

លោកវេជ្ជបណ្ឌិត Johnson បានពន្យល់ថា ការសិក្សាអំពីសមាសធាតុ នៃអ៊ីសូតូបអុកស៊ីហ្សែននៅក្នុងគ្រីស្តាល់ zircon ទាំងនេះបានបង្ហាញឲ្យឃើញ នូវដំណើរការពីលើចុះក្រោម ដោយចាប់ផ្តើមពីការ រលាយនៃថ្ម នៅជិតផ្ទៃខាងលើ និងដំណើរការកាន់តែជ្រៅ ស្របតាមឥទ្ធិពលភូមិសាស្ត្រ នៃផលប៉ះពាល់អាចម៍ ផ្កាយដ៏ធំ ៕ដោយ៖លី ភីលីព

Most Popular

To Top