បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ថា យោធា នៃព្រះរាជាណាចក្រថៃឡង់ដ៏ បានឲ្យដឹងថា ថៃ និងចិន បានចាប់ផ្តើមសមយុទ្ធទ័ព អាកាសរួមគ្នា មួយ កាលពីថ្ងៃអាទិត្យ ដែលជាសមយុទ្ធលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីការផ្អាក ដោយបង្ខំដោយកូវីដ-១៩ ។
សមយុទ្ធដែលមានឈ្មោះថា “Falcon Strike” កើតឡើងបន្ទាប់ពីសមយុទ្ធយោធា ដ៏ធំបំផុតរបស់ចិន នៅជុំវិញកោះតៃវ៉ាន់ ដែលត្រូវបានធ្វើឡើង នៅក្នុងការសងសឹក ចំពោះដំណើរទស្សនកិច្ច នៅទីនោះដោយប្រធានសភា សហរដ្ឋអាមេរិក របស់លោកស្រី Nancy Pelosi ។
មេទ័ពអាកាសថៃ Marshall Prapas Sornchaidee បានលើកឡើងថា “Falcon Strike” ដែលដំណើរការពីថ្ងៃទី១៤ ខែសីហា ដល់ថ្ងៃទី២៥ ខែសីហា នៅភាគឦសាន នៃប្រទេសគឺមានន័យថា “ពង្រឹងទំនាក់ទំនង និងការយល់ដឹង” ជាមួយប្រទេសចិន ។
ក្រសួងការពារជាតិនៅទីក្រុងប៉េកាំង បានលើកឡើងកាលពីសប្តាហ៍មុនថា យន្តហោះចម្បាំងរបស់ចិន ដែលមកទស្សនានឹងរួមបញ្ចូលយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះព្រមានទុកជាមុន ហៅកាត់ (AEW) ។
ក្រសួងបានបន្ថែមថា សមយុទ្ធនេះនឹងរួមបញ្ចូលការហ្វឹកហ្វឺនសម្រាប់ “ការគាំទ្រផ្លូវអាកាស ការវាយប្រហារលើ គោលដៅដីគោក និងការដាក់ពង្រាយកងទ័ពទាំងតូច និងធំ” ។
សមយុទ្ធទ័ពអាកាសរវាងថៃ និងចិន ត្រូវបានធ្វើឡើងជាប្រចាំចាប់តាំងពីឆ្នាំ២០១៥ រហូតដល់មានជំងឺរាតត្បាត ។
វ៉ាស៊ីនតោនបានសម្តែងការព្រួយបារម្ភ កាន់តែខ្លាំងឡើង លើការអះអាងរបស់ចិន នៅក្នុងតំបន់ប៉ាស៊ីហ្វិក ហើយកាលពីសប្តាហ៍មុន បានចាប់ផ្តើមសមយុទ្ធឈ្មោះ “Super Garuda Shield” នៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងសម្ព័ន្ធមិត្ត របស់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា