ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល​ បើកការវាយប្រហារតាមអាកាស កណ្តាលក្រុងដាម៉ាស ស្លាប់៣នាក់

បរទេស៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន SANA បានឲ្យដឹងថាយោធាចំនួន៣នាក់ បានបាត់បង់ជីវិតនិង៣នាក់ទៀត រងរបួសនៅក្នុងហេតុការណ៍ វាយប្រហារតាមអាកាស ដោយកងកម្លាំងរបស់អ៊ីស្រាអ៊ែល វាយប្រហារតាមអាកាសក្បែរទៅនឹងក្រុងដាម៉ាស កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

ប៉ុន្មានថ្ងៃមុនហេតុការណ៍នេះដែរ រថក្រោះរបស់អ៊ីស្រាអ៊ែល ក៏បានធ្វើការបាញ់ប្រហារ ធ្វើឲ្យរបួសពលរដ្ឋស៊ីវិល២នាក់ នៅក្បែរទៅនឹងទីក្រុងAl-Hamidiyah ផងដែរ ខណៈដែលកាលពីខែមុន អ៊ីស្រាអ៊ែលបានធ្វើការវាយប្រហារ តាមអាកាសដូចគ្នានេះ សម្លាប់មនុស្ស៨នាក់ និងរបួស៧នាក់ នៅក្នុងប្រទេសស៊ីរីផងដែរ។

ក្រៅពីនោះប្រភពដដែលបានអះអាងថា កងកម្លាំងអ៊ីស្រាអ៊ែល បានធ្វើការបាញ់បំផ្លាញ អាកាសយានដ្ឋានទីក្រុងដាម៉ាសមួយផ្នែកធំ កាលពីខែមិថុនា ដែលបានធ្វើឲ្យជើងហោះហើរមួយចំនួន ត្រូវផ្លាស់ប្តូរទៅចុះចត នៅក្នុងទីក្រុងអាឡេប៉ូវិញ។

ទោះបីជាយ៉ាងអ៊ីស្រាអ៊ែល ញឺកញាប់តែបានធ្វើការវាយប្រហារ មកលើស៊ីរីក្តីប៉ុន្តែអ៊ីស្រាអ៊ែល ក៏តែងតែបានជៀសវាង ការទទួលជាសធារណៈផងដែរ ចំពោះទំនួលខុសត្រូវនេះ។ ក្នុងពេលជាមួយគ្នានោះវិញសារព័ត៌មានរដ្ឋ របស់ស៊ីរីបានអះអាងថាអាមេរិក បានបើកប្រតិបត្តិការ ឆ្មក់លួចយកប្រេងឆៅរបស់ស៊ីរី ជាច្រើនដោយគិតត្រឹមថ្ងៃសៅរ៍ប៉ុណ្ណោះ ប្រេងចំនួន៨៩ទូ ត្រូវបានរត់ព្ធចូលដល់អ៊ីរ៉ាក់ ក្រោយ៦០ទូប៉ុន្មានម៉ោង ក្បែរតំបន់ព្រំដែន៕​ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top