ប្រទេសស្រីលង្កា កំពុងជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយនាំឱ្យមានកង្វះប្រេងសាំង ហ្គាស និងថ្នាំពេទ្យសម្រាប់បម្រើ ឱ្យដល់ទីផ្សារក្នុងស្រុក។ បញ្ហានេះបានជម្រុញ ឱ្យអតីតប្រធានាធិបតី លាលែងពីតំណែងថែមទៀតផង។

ទីផ្សារងងឹត ឫ Black Market បានចាប់ផ្តើមកើនឡើង ស្របពេលដែលមាន កង្វះប្រេងសាំងធ្ងន់ធ្ងរ។ បើតាមកិច្ចសម្ភាសន៍ រវាងសារព័ត៍មាន CNA និង អ្នករត់កង់បីម្នាក់នៅក្នុងប្រទេសស្រីលង្កា បានឱ្យដឹងថា លោកបានលក់ប្រេងសាំង តាមទីផ្សារងងឹតដោយបានតម្លៃថ្លៃកប់ពពក ។
អ្នករត់កង់បីរូបនោះបន្តថាតម្លៃប្រេងសាំង លើទីផ្សារធម្មតាលក់ក្នុងតម្លៃ ៤៥០រូប៊ី (១,២៦ដុល្លារអាមរិក) ក្នុង១លីត្រ ប៉ុន្តែនៅពេលពួកគេទិញពីលោក លោកលក់ក្នុងតម្លៃរហូតដល់ទៅ ២៥០០រូប៊ី ទៅ ៣០០០រូប៊ី ក្នុង១លីត្រ។

ប្រទេសអាសុី ដែលមានប្រជាជនរស់នៅជាង ២២លាននាក់នេះ បានធ្លាក់ផុងចូលជ្រៅ ក្នុងវិបត្តិសេដ្ឋកិច្ច និងជំពាក់បំណុលបរទេសជុំទិស ដែលបណ្តាលឱ្យពលរដ្ឋរស់នៅ យ៉ាងលំបាក ដោយសារកង្វះប្រេងសាំង ហ្គាស និងថ្នាំពេទ្យជាដើម។ អតីតប្រធានាធិបតី បានបង្ខំចិត្តភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីពលរដ្ឋ បាននាំគ្នាធ្វើបាតុកម្ម ហើយសម្រុកចូលទៅ ក្នុងវិមានប្រធានាធិបតី៕


