ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចោទថា យន្តហោះឈ្លបយកការណ៍អង់គ្លេស បំពានចូលព្រំដែនរបស់ខ្លួន

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះឈ្លបយកការណ៍ RC-135 របស់កងទ័ពអាកាសអង់គ្លេស បានឆ្លងកាត់ព្រំដែនរដ្ឋរបស់រុស្ស៊ី ដោយខុសច្បាប់ នៅក្នុងតំបន់ Cape Svyatoy Nos នៃសមុទ្រអាក់ទិច។

ក្រសួងបានឲ្យដឹងថា យន្តហោះអង់គ្លេសត្រូវបានគេរកឃើញ នៅលើទឹកនៃសមុទ្រ Barents ហើយយន្តហោះចម្បាំង MiG-31BM បានព្យាយាមឆ្លើយតប និងបង្ខំយន្តហោះចេញពីទឹកដីរុស្ស៊ី។

សេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា វាកម្រណាស់ សម្រាប់យន្តហោះយោធា នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ក្នុងការបំពានដែនអាកាស របស់រុស្ស៊ី៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top