ព័ត៌មានអន្តរជាតិ

លោកស្រី Hanae Mori អ្នកច្នៃម៉ូដជនជាតិជប៉ុន​ ដ៏ល្បីឈ្មោះ ទទួលមរណភាព នៅអាយុ ៩៦ឆ្នាំ

តូក្យូ៖ ការិយាល័យរបស់នាង បាននិយាយថា អ្នកច្នៃម៉ូដជនជាតិជប៉ុន លោកស្រី Hanae Mori ទទួលបានការសាទរជាអន្តរជាតិ សម្រាប់ការរចនារបស់នាង ដែលមានប្រធានបទ “East meets West” បានទទួលមរណភាព កាលពីថ្ងៃទី ១១ ខែសីហានៅគេហដ្ឋាន នៅទីក្រុងតូក្យូរបស់នាង មានអាយុ ៩៦ ឆ្នាំ យោងតាមការចេញផ្សាយ​ ពីគេហទំព័រជប៉ុនធូដេ។

អ្នកច្នៃម៉ូដដែលល្បីខាងម៉ូដមេអំបៅ បានក្លាយជាជនជាតិជប៉ុនដំបូងគេ ត្រូវបានចុះបញ្ជីជាអ្នករចនាម៉ូដ “haute couture” ផ្លូវការនៅទីក្រុងប៉ារីសកាលឆ្នាំ ១៩៧៧ ។ លោស្រី Mori បានបង្ហាញការប្រមូលរបស់នាង អស់ជាច្រើនទស្សវត្សរ៍ ក្នុងប្រទេសជប៉ុន និងក្រៅប្រទេស រហូតដល់ចូលនិវត្តន៍ ពីផ្លូវរត់ក្នុងឆ្នាំ ២០០៤។ អាជីពរបស់ Mori រួមមានការរចនារ៉ូបពណ៌ស សម្រាប់ព្រះចៅអធិរាជជប៉ុន Masako ពាក់ក្នុងពិធីដង្ហែរអាពាហ៍ពិពាហ៍ កាលឆ្នាំ១៩៩៣ ។

លោកស្រីក៏បានបង្កើតសម្លៀកបំពាក់ សម្រាប់ភាពយន្តជប៉ុន រាប់រយរឿងក្នុងទសវត្សរ៍ឆ្នាំ១៩៥០។

លោកស្រីកើតនៅខេត្ត Shimane កាលឆ្នាំ ១៩២៦ ហើយលោកស្រី Mori បានផ្លាស់ទៅទីក្រុង Tokyo ជាមួយគ្រួសាររបស់លោកស្រី ហើយបានបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យ Tokyo Woman’s Christian University។
បន្ទាប់ពីបានបើកហាងដំបូងរបស់នាង ក្នុងនាមជាអ្នកកាត់សម្លៀកបំពាក់ នៅសង្កាត់ Shinjuku ទីក្រុងតូក្យូនៅអាយុ ២៥ ឆ្នាំ លោកស្រីបានប្រារព្ធកម្មវិធីបង្ហាញម៉ូដ ក្រៅប្រទេសជាលើកដំបូង របស់នាងកាលឆ្នាំ ១៩៦៥ នៅទីក្រុងញូវយ៉ក ជាកន្លែងលោកស្រី ទទួលបានការចាប់អារម្មណ៍ សម្រាប់ការបញ្ចូលការរចនាគីម៉ូណូ ប្រពៃណីរបស់ជប៉ុន ទៅជាសម្លៀកបំពាក់មួយ។

កាលខែកក្កដា ឆ្នាំ ២០០៤ លោកស្រី Mori បានប្រារព្ធកម្មវិធីបង្ហាញម៉ូដចុងក្រោយ របស់នាងនៅទីក្រុងប៉ារីស។ ប៉ុន្តែសូម្បីតែបន្ទាប់ពីចូលនិវត្តន៍ ពីមុខជំនួញម៉ូដសម្លៀកបំពាក់ក៏ដោយ ក៏នាងបានបង្កើតសម្លៀកបំពាក់ សម្រាប់ល្ខោនអូប៉េរ៉ាក្នុងទសវត្សរ៍ទី ៩០ របស់លោកស្រី៕​​​ ដោយ៖លី ភីលីព

Most Popular

To Top