ព័ត៌មានអន្តរជាតិ

តារាវិទូណាសា រកឃើញព្រះច័ន្ទថ្មីវិលជុំវិញ អាចម៍ផ្កាយចម្ងាយ ៧៧០លានគីឡូម៉ែត្រ ពីផែនដី

អាមេរិក ៖ នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ប្រាប់ឲ្យដឹងថា អង្គការអវកាសណាសារកឃើញព្រះច័ន្ទថ្មីវិលជុំវិញអាចម៍ផ្កាយចម្ងាយ ៧៧ លានគីឡូម៉ែត្រ ពីផែនដីដូចជាការប្រទះឃើញមួយភាគបួន នៅលើចិញ្ចើមផ្លូវក្នុងទីក្រុង Los Angeles ពីអគារខ្ពស់នៅ Manhattan ។

ព្រះច័ន្ទ ដែលមានទទឹង៤.៨០ គីឡូម៉ែត្រ មិនទាន់ត្រូវបានគេដាក់ឈ្មោះជាផ្លូវការនោះ ធ្វើដំណើរជុំវិញ អាចម៍ផ្កាយ Polymele មានទទឹង ២៧.៣៥ គីឡូម៉ែត្រពីចម្ងាយ ២០១ គីឡូម៉ែត្រ ។ តារាវិទូបានគ្រប់គ្រង ដើម្បីសង្កេតមើលការរកឃើញថ្មីដោយចៃដន្យ ដោយប្រើតេឡេស្កុបនៅលើដី នៅពេល វាឆ្លងកាត់ពីមុខផ្កាយមួយ ហើយរារាំងពន្លឺរបស់វា។

ណាសាបាននិយាយថា នៅពេល នៃការសង្កេតនោះ អ្នកទាំងពីរមានចម្ងាយ ៧៧០ លានគីឡូម៉ែត្រ ពីផែនដីដូច្នេះការរកឃើញថ្មី គឺស្មើនឹងការមើលឃើញ១ភាគ៤ នៅលើចិញ្ចើមផ្លូវក្នុងទីក្រុង Los Angeles ពីអគារខ្ពស់កប់ពពក នៅទីក្រុង Manhattan ។ Polymele គឺជាក្រុមមួយក្នុង ចំណោមពពួក Trojans ជាក្រុមអាចម៍ផ្កាយដ៏ធំត្រូវបានគេហៅថា “ហ្វូស៊ីល” នៃប្រព័ន្ធព្រះអាទិត្យដែលចែករម្លែកគន្លងរបស់ Jupiter ជុំវិញព្រះអាទិត្យ ។

វាក៏ជាអាចម៍ផ្កាយមួយ ក្នុងចំណោមអាចម៍ផ្កាយ នឹងត្រូវទៅទស្សនា នៅឆ្នាំ ២៩២៧ ដោយ Lucy ដែលជាយានអវកាស របស់ណាសាបានបាញ់បង្ហោះ កាលពីខែតុលាឆ្នាំមុន។ បច្ចុប្បន្ន Lucy កំពុងធ្វើដំណើរជុំវិញផែនដី ប៉ុន្តែវានឹងទៅទស្សនា Polymele និងព្រះច័ន្ទនាឆ្នាំ២០២៧៕

Most Popular

To Top