ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោស ទង្វើព្រៃផ្សៃ របស់អាមេរិក លើជនជាតិ អ៊ីរ៉ង់ ដែលកំពុងជាប់ឃុំ

តេអេរ៉ង់ ៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិអ៊ីរ៉ង់ម្នាក់ ដែលត្រូវបានឃុំខ្លួនដោយសហរដ្ឋអាមេរិក “ត្រូវបានឃុំខ្លួនក្រោមលក្ខខណ្ឌមនុស្សធម៌ដ៏ធ្ងន់ធ្ងរ” ខណៈដែលការទទួលបានការថែទាំសុខភាពបន្ទាន់របស់រូបគេត្រូវបានបដិសេធ។

លោក Kazem Gharibabadi អនុប្រធានតុលាការអ៊ីរ៉ង់ទទួលបន្ទុកកិច្ចការអន្តរជាតិ និងជាលេខានៃក្រុមប្រឹក្សាសិទ្ធិមនុស្សជាន់ខ្ពស់របស់ប្រទេសនេះ បានធ្វើការកត់សម្គាល់ នៅក្នុងសារមួយថា អ៊ីរ៉ង់ ថ្កោលទោស ទង្វើ ព្រៃផ្សៃ របស់ អាមេរិក លើ ជនជាតិ អ៊ីរ៉ង់ ដែល កំពុង ជាប់ឃុំ។

លោក Gharibabadi បានលើកឡើងថាលោក Messrs Sarhangpour ដែលជាជនជាតិអ៊ីរ៉ង់ ក៏ត្រូវបានបង្ខំឱ្យបង់ថ្លៃជួល សម្រាប់អាផាតមិន ដែលលោកត្រូវបានដាក់ឱ្យ ស្ថិតនៅក្រោមការចាប់ខ្លួន ដោយហៅអាកប្បកិរិយា របស់សហរដ្ឋអាមេរិកថា “ព្រៃផ្សៃ”។

លោកបានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការចាប់ខ្លួន “ជនជាតិអ៊ីរ៉ង់ស្លូតត្រង់រាប់សិបនាក់” ក្រោមលេសនៃការគេចវេសពីទណ្ឌកម្ម “ឃោរឃៅ និងអមនុស្សធម៌” ដោយជំរុញឱ្យក្រុងវ៉ាស៊ីនតោន ដោះលែងជនជាតិអ៊ីរ៉ង់ “គ្មានទោសទាំងអស់” ជាបន្ទាន់។

សាររបស់លោក Gharibabadi បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់លោក Nasser Kanaani បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសអ៊ីរ៉ង់ បានត្រៀមខ្លួនជាស្រេចសម្រាប់ការអនុវត្ត “ភ្លាមៗ” នៃកិច្ចព្រមព្រៀង ដែលមានស្រាប់ជាមួយសហរដ្ឋអាមេរិក ស្តីពីការដោះដូរអ្នកទោស ។

កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជំរុញឱ្យ ទីក្រុងតេអេរ៉ង់ ដោះលែងជនជាតិអាមេរិក-អ៊ីរ៉ង់ ដែលជាប់ពន្ធនាគារនៅក្នុងប្រទេស ក្នុងនោះអ៊ីរ៉ង់ឲ្យដឹងថា មនុស្សទាំងនេះ ត្រូវបានចាប់ ដាក់ គុក ពី បទ ចារកម្ម៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top