ក្រុងស៊ីឆាំង ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ប្រទេសចិនកាលពីថ្ងៃសៅរ៍ បានបាញ់បង្ហោះរ៉ុក្កែត Long March 2D ដើម្បីដាក់ក្រុមផ្កាយរណប ចាប់សញ្ញាពីចម្ងាយក្នុងលំហ ។
ក្នុងនាមជាក្រុមទី៤ នៃគ្រួសារ Yaogan-35 ផ្កាយរណបត្រូវបានលើក នៅម៉ោង ១:៣៧ ព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌលបាញ់ បង្ហោះផ្កាយរណប Xichang ក្នុងខេត្ត Sichuan ភាគនិរតី ហើយបានចូលទៅក្នុងគន្លង ដែលបានកំណត់ទុកជាមុន ។
ពួកវានឹងត្រូវបានប្រើជាចម្បង ដើម្បីធ្វើពិសោធន៍វិទ្យាសាស្ត្រ ការស្ទង់មតិធនធានដី ការប៉ាន់ប្រមាណទិន្នផល នៃផលិតផលកសិកម្ម និងការបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ។ បេសកកម្មនេះបានកត់សម្គាល់ការហោះហើរលើកទី ៤៣៣នៃគ្រាប់រ៉ុក្កែត Long March ៕ដោយ៖លី ភីលីព