ព័ត៌មានអន្តរជាតិ

អាមេរិកប្រកាសផ្តល់ ជំនួយយោធា៧៧៥លានដុល្លារ ទៀតឲ្យអ៊ុយក្រែន

បរទេស ៖ យោងតាមការប្រកាសមួយ ដោយមន្ទីរប៉ង់តាហ្គោន កាលពីថ្ងៃ សុក្រម្សិលមិញនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងធ្វើការបញ្ជូនការផ្គត់ផ្គង់អាវុធ ជាច្រើនបន្ថែមទៀត ដែលមានតម្លៃ៧៧៥លានដុល្លារទៅឲ្យ រដ្ឋាភិបាលទីក្រុងគៀវ ។

កញ្ចប់ថវិកាជំនួយថ្មីនេះ នឹងត្រូវបានគេជឿជាក់ថា មានទាំងអាវុធប្រភេទ Howitzer យន្តហោះដ្រូន ឧបករណ៍សំអាត មីននិងក៏ដូចជាប្រព័ន្ធ បាញ់គ្រាប់រ៉ូក្កែត HIMARS ផងនិងអាវុធផលិត នៅអាមេរិកជាច្រើន ផ្សេងទៀតផង ។

គួរឲ្យដឹងដែរថា នេះបានក្លាយទៅជាការឧបត្ថម្ភ លើកដំបូងហើយរបស់អាមេរិក ជាអាវុធដែលមិនមានមនុស្ស បើកឬយន្តហោះដ្រូនដែលក្នុងនោះ មានប្រមាណជា១៥គ្រឿង នៃយន្តហោះដ្រូនប្រភេទ Scan Eagle ហើយជាពិសេសក៏មានកាំភ្លើងធំ៣៦០០០គ្រាប់និងមីស៊ីលប្រឆាំងរថក្រោះ Javelin ចំនួន១០០០គ្រាប់ផង ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top