ព័ត៌មានអន្តរជាតិ

លោក Putin អនុញ្ញាតិ ឲ្យមានអ្នកស៊ើបអង្កេត ធ្វើដំណើរទៅកាន់ រោងចក្រ នុយក្លេអ៊ែរ Zaporizhzhia

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា មេដឹកនាំ នៃប្រទេសរុស្សីលោក Vladimir Putinបានប្រកាសអនុញ្ញាតិ ឲ្យក្រុមមន្ត្រីរបស់អង្គការសហប្រជាជាតិ ដែលមានបំណងចង់ធ្វើការឃ្លាំមើល និងស៊ើបអង្កេតស្រាវជ្រាវ នៅរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ។

វិមានក្រមឡាំងបានធ្វើការប្រកាសនេះ បន្ទាប់ពីកិច្ចពិភាក្សាគ្នា តាមទូរស័ព្ទរវាងលោក Putin និងប្រធានាធិបតីបារាំងលោក Emmanuel Macron ហើយនឹងបន្ទាប់ ពីអគ្គលេខាធិកាអង្គការ សហប្រជាជាតិ លោក Antonio Guterres បានថ្លែងប្រាប់ BBC អំពីក្តីកង្វល់ របស់លោក ចំពោះស្ថានភាពរោងចក្រ នុយក្លេអ៊ែរមួយនេះ។

លោក Guterres បានអំពាវនាវទៀតដែរថាគ្រប់សកម្មភាព យោធាទាំងអស់នៅក្បែរទីតាំងរោងចក្រ Zaporizhzhia នឹងត្រូវតែផ្អាកទាំងអស់ហើយ ស្នើសុំឲ្យរដ្ឋាភិបាលទីក្រុងមូស្គូ ក្នុងការបើកផ្លូវឲ្យក្រុមការងារ អាចចូលទៅធ្វើការត្រួតពិនិត្យស្ថានភាព។

នៅក្រោយការប្រកាស របស់លោក Putin ទាំងទីភ្នាក់ងារអាតូមិកអន្តរជាតិ IAEA និងក្រុមអ្នកជំនាញផ្សេងទៀត បានប្រកាសសាទរនិងស្វាគមន៍ យ៉ាងខ្លាំងជាមួយនឹងមេដឹកនាំ រុស្សីរូបនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top