ព័ត៌មានអន្តរជាតិ

សកម្មជនកូរ៉េខាងត្បូង ទាមតារឲ្យបញ្ឈប់ ទាំង ស្រុងលើ ការហាត់សមសង្គ្រាមរវាងកូរ៉េ ខាងត្បូង និងអាមេរិក

សេអ៊ូល ៖ សកម្មជនសន្តិភាពរបស់កូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ បានស្រែកទាមទារឱ្យមានការបញ្ឈប់សមយុទ្ធយោធា សរុបប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលពាក់ព័ន្ធនឹងការធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដោយថា ការហាត់សមសង្គ្រាម ធ្វើឲ្យភាពតានតឹង កើនឡើងនៅលើឧបទ្វីបកូរ៉េ។

សកម្មជនដែលមានសាមគ្គីភាព ដើម្បីសន្តិភាព និង ការបង្រួបបង្រួមកូរ៉េ (SPARK) បានប្រមូលផ្តុំគ្នា តវ៉ានៅមុខការិយាល័យប្រធានាធិបតី នៅកណ្តាលទីក្រុងសេអ៊ូល ជាកន្លែងដែលក្រសួង ការពារជាតិ មានទីស្នាក់ការនៅទីនោះផងដែរ។

SPARK បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធ Ulchi Freedom Shield (UFS) ធ្វើឱ្យមានឡើងវិញនូវសមយុទ្ធទីវាល ដែលបានផ្អាកអស់ជាច្រើនឆ្នាំកន្លងមក ចាប់តាំងពីសេចក្តីថ្លែង ការណ៍ Panmunjom ឆ្នាំ២០១៨ នឹងធ្វើឱ្យការប្រឈមមុខដាក់គ្នា កាន់តែខ្លាំងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង និងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។

សមយុទ្ធ UFS គ្រោងនឹងអូសបន្លាយពីថ្ងៃច័ន្ទ ដល់ថ្ងៃទី០១ ខែកញ្ញា។ យោងតាមអគ្គសេនាធិការរួមរបស់ប្រទេសកូរ៉េខាងត្បូង (JCS) កូរ៉េខាងជើង បានបរិហារវាថា ជាការហាត់សម សម្រាប់ការលុកលុយកូរ៉េខាងជើង។

សមយុទ្ធរដូវក្តៅដែលទើបនឹងដាក់ឈ្មោះថ្មីនេះ តាមសេចក្តីរាយការណ៍នឹងពាក់ព័ន្ធនឹងសមយុទ្ធវាលចំនួន ១៣ រួមទាំងលំហាត់ថ្នាក់កងវរសេនាធំ ឬខ្ពស់ជាងនេះដែលមិនត្រូវបានធ្វើឡើងចាប់តាំងពីសេចក្តីប្រកាស Panmunjom ត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអន្តរកូរ៉េក្នុងខែមេសា ឆ្នាំ២០១៨ ។

ក្រុម SPARK ដែលជាក្រុមពលរដ្ឋកូរ៉េខាងត្បូង បានទាមទារឱ្យ មានការបញ្ឈប់ទាំងស្រុង និងជាបន្ទាន់នូវការហាត់ សមសង្រ្គាមរវាងកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ដែលប្រភពបានអះអាងថា មានលក្ខណៈឈ្លានពាន។

សមយុទ្ធរវាងកូរ៉េខាងត្បូង-អាមេរិក ក្រុម ពលរដ្ឋ បានកត់សម្គាល់ថា សមយុទ្ធយោធា រវាងប្រទេសទាំងពីរ គឺឧបទ្វីបកូរ៉េ ស្ថិតនៅកាន់ តែ ឆ្ងាយ ពី សន្តិភាព និងការរំសាយអាវុធ នុយក្លេអ៊ែរ៕

Most Popular

To Top