ព័ត៌មានអន្តរជាតិ

ដោយសារ​​គ្រូ​ទាយ​តារានិករ រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា ​ធ្លាប់​ធ្វើ​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​

អំឡុង​ឆ្នាំ ២០០៦ ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា ​បាន​ប្រកាស​ផ្លាស់​ប្តូរ​រាជធានី​ចាស់​នៅ​យុាំងហ្គូន ​(១៩៤៩-២០០៦) ​ទៅ​កាន់​តំបន់​ជនបទ​ដាច់​ស្រយាល​មួយ​ឈ្មោះ​ថា “ណាយ​ពិដោរ-Naypyidaw” មាន​ចម្ងាយ ៣២០ គីឡូម៉ែត្រ​ពីទីក្រុង​ចាស់ ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស​។ ​ទង្វើ​នេះ​ បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជា​ខ្លាំង។

មូលហេតុ​ដែល​រដ្ឋាភិបាល​យោធា​ភូមា ​សម្រេច​ចិត្ត​បែប​នេះ​ដោយ​សារ​​ គ្រូ​ទាយ​តារានិករ​​​​ បង្គាប់​ឲ្យ​ធ្វើការ​ផ្លាស់​ប្តូរ​។ ​​ដោយឡែក​បើ​យោង​ទៅ​តាម​ហេតុផល​វិទ្យាសាស្ត្រ ​បាន​មក​ពី​ទិន្នន័យ​ចេញ​ផ្សាយ​ពី ADB និង​ក្រសួង​ធនធាន​ទឹក​មីយ៉ាន់ម៉ា បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ទីក្រុង​ចាស់ (យុាំងហ្គូន) ស្ថិត​នៅ​ក្រោម​កម្រិត​នីវ៉ូ​ទឹក​សមុទ្រ​ ​ចាប់​ពី ២,១ ម៉ែត្រ​(ទាប​បំផុត) និង ៥ ម៉ែត្រ(ខ្ពស់​បំផុត) ​បណ្ដាល​ឲ្យ​ទីតាំង​នោះ​តែង​តែ​លិច​ទឹក​ស្ទើរ​រាល់​ឆ្នាំ​។

​ជម្រាប​ជូន​ផង​ដែរ​ថា​ ​ឈ្មោះ​ប្រទេស​ “ភូមា” ​បាន​ផ្លាស់​ប្តូរ​មក​ជា​ “មីយ៉ាន់ម៉ា” ​នៅ​ឆ្នាំ ១៩៨៩ ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ជាច្រើនលើ​ពិភពលោក​។ ​ឈ្មោះ​នេះ​បាន​ផ្លាស់ ​នៅ​មុន​មួយ​ឆ្នាំ​ នៃ​ការ​​កើត​មាន​ការ​ព្រឹត្តិការណ៍​សម្លាប់​​ប្រជាពលរដ្ឋ​ច្រើន​ពាន់​នាក់ ​ដោយ​ចលនា​អ្នក​ស្រី អ៊ុង ស៊ាង​ស៊ូជី ​ដែល​ជា​បក្ស​ប្រឆាំង​នឹង​របប​យោធា៕ Source: Sabay

Most Popular

To Top