ព័ត៌មានអន្តរជាតិ

អាមេរិក៖ រុស្សីប្រើប្រាស់ទីតាំងចំនួន ២១កន្លែង ដើម្បីដំណើរការ និងធ្វើទារុណកម្មជនជាតិ អ៊ុយក្រែន

វ៉ាស៊ីនតោន៖ របាយការណ៍មួយ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរុស្ស៊ី និងភ្នាក់ងាររបស់ពួកគេនៅក្នុងអ៊ុយក្រែន កំពុងប្រតិបត្តិការទីតាំងចំនួន ២១ទីតាំង នៅក្នុងប្រទេស ដែលហែកហួរដោយសង្រ្គាម ដើម្បីឃុំខ្លួន សួរចម្លើយ និងឃុំខ្លួនទាហាន និងជនស៊ីវិល។

របាយការណ៍ ដែលបានបោះពុម្ពផ្សាយដោយអ្នកស្រាវជ្រាវសាកលវិទ្យាល័យ Yale ដោយមានការគាំទ្រពីក្រសួងការបរទេស បានប្រើប្រាស់រូបភាព ផ្កាយរណប និងការប្រមូលទិន្នន័យប្រភពបើកចំហ ដើម្បីកំណត់ទីតាំង។

ទីតាំងទាំងនោះរួមបញ្ចូលសាលារៀននៅក្នុងភូមិ Bezimenne និង Kozatske មជ្ឈមណ្ឌលក្រុងនៅ Manhush និង Nikolske និងពន្ធនាគារនៅ Makiivka និង Olenivka នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National ។

មន្ទីរពិសោធន៍ស្រាវជ្រាវមនុស្សធម៌ របស់សាលាសុខភាពសាធារណៈ Yale ដែលទទួលខុសត្រូវចំពោះរបាយការណ៍នេះ គឺជាដៃគូនៅក្នុងកម្មវិធី Conflict Observatory ដែលឧបត្ថម្ភថវិកា ដោយក្រសួងការបរទេស។

គួរបញ្ជាក់ថា វាត្រូវបានបង្កើតឡើងនៅឆ្នាំនេះ ដើម្បីវិភាគភស្តុតាងនៃឧក្រិដ្ឋកម្មសង្រ្គាម ដែលគេជឿថា ប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន៕

ប្រែសមករួល ឈូក បូរ៉ា

Most Popular

To Top