ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ៖ វត្តមាន របស់ អាមេរិក ក្នុង ប្រទេស ស៊ីរី គឺខុសច្បាប់ និងគួរត្រូវ បាន ថ្កោលទោស

តេអេរ៉ង់ ៖ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសកាលពីថ្ងៃសុក្រ វត្តមានយោធាអាមេរិក នៅក្នុងប្រទេសស៊ីរីថាជា “ការកាន់កាប់” ហើយការវាយប្រហារ តាមផ្លូវអាកាសថ្មី របស់សហរដ្ឋអាមេរិកនៅទីនោះថាជា “ការឈ្លានពានខុសច្បាប់ប្រឆាំង នឹងអ្នកការពារឯករាជ្យ និងបូរណភាពទឹកដី របស់ប្រទេសស៊ីរី” ។

លោក Nasser Kanaani បានធ្វើការកត់សម្គាល់ នៅក្នុង tweet ដោយថ្កោលទោស ចំពោះយុត្តិកម្មរបស់សហរដ្ឋអាមេរិក ចំពោះការវាយប្រហារ តាមអាកាសកាលពីថ្ងៃអង្គារ របស់ខ្លួនទៅលើខេត្ត Deir ez-Zor ភាគខាងកើតរបស់ប្រទេសស៊ីរី។

លោក បាន ដាក់ ទោស សហរដ្ឋ អាមេរិក ចំពោះ ការ អះអាង មិន ពិត ចំពោះ ការ វាយ ប្រហារ ផ្លូវ អាកាស ថ្មីៗ នេះ ថា ជា ការ ឆ្លើយ តប ដោយ ផ្ទាល់ ចំពោះ អ្វី ដែល ខ្លួន ហៅថា ការ វាយ ប្រហារ របស់ កងជីវពល គាំទ្រ អ៊ីរ៉ង់ ប្រឆាំង នឹង ទាហាន អាមេរិក នៅ ស៊ីរី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់ក្រសួងកាលពីថ្ងៃពុធ លោក Kanaani បានលើកឡើងថា ការវាយប្រហារ របស់សហរដ្ឋអាមេរិក គឺជាការរំលោភលើអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដី របស់ប្រទេសស៊ីរី ដោយបានបដិសេធ រាល់ទំនាក់ទំនងរវាងប្រទេសរបស់លោក និងក្រុម ដែលកំណត់គោលដៅក្នុងការ វាយប្រហារតាមអាកាសនៅក្នុងប្រទេសស៊ីរី។

លោកបានសង្កត់ធ្ងន់ថា ការបន្តវត្តមានយោធា របស់អាមេរិកនៅក្នុងប្រទេសស៊ីរី រំលោភលើច្បាប់អន្តរជាតិ និងត្រូវបានចាត់ទុកថា ជាការកាន់កាប់ ហើយការអះអាងរបស់សហរដ្ឋអាមេរិក អំពីវត្តមានរបស់ខ្លួននៅក្នុងប្រទេសស៊ីរី ក្នុងគោលបំណងប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មគ្រាន់តែជាលេស សម្រាប់បន្តការកាន់ កាប់បែបនេះប៉ុណ្ណោះ ។

ទីបញ្ជាការកណ្តាលរបស់ សហរដ្ឋអាមេរិក បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ការវាយប្រហារតាមអាកាស របស់សហរដ្ឋអាមេរិក មួយថ្ងៃមុននេះ ត្រូវបានធ្វើឡើងតាមទិសដៅ របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន និង “គោលដៅហេដ្ឋារចនា សម្ព័ន្ធដែលត្រូវបានប្រើប្រាស់ដោយក្រុម ដែលមានទំនាក់ទំនងជាមួយកង ឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់”៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top